ព័ត៌មាន ព័ត៌មានអន្តរជាតិ

Meta នឹងចាប់ផ្តើមឱ្យអ្នកប្រើប្រាស់ Facebook និង Instagram នៅអឺរ៉ុបបង់ប្រាក់ បើសិនជាមិនចង់ឃើញផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆាប់ៗខាងមុខនេះក្រុមហ៊ុន Meta Platform នឹងចាប់ផ្តើមផ្តល់ជម្រើសបង់ប្រាក់ដល់អ្នកប្រើប្រាស់អឺរ៉ុបដែលធុញទ្រាន់នឹងផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើគណនី Facebook និង Instagram របស់ពួកគេ ដែលនឹងតម្រូវឱ្យបង់ប្រាក់ចាប់ពី ១៤ដុល្លាឡើងទៅ។ ការផ្តល់ជូនខាងលើនេះ គឺជាឆ្លើយតបទៅនឹងច្បាប់ឯកជនភាពថ្មីដ៏តឹងរឹងនៅក្នុងសហភាពអឺរ៉ុប ដែលតម្រូវឱ្យ Meta បិទផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ តាមរយៈការចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា Meta កំពុងពិចារណាផ្តល់ជម្រើសបង់ប្រាក់ដែលមានតម្លៃប្រហែល ១៤ដុល្លារសម្រាប់ការចូលប្រើប្រាស់ Facebook និង Instagram ដោយគ្មានការផ្សាយពាណិជ្ជកម្មនៅលើទូរស័ព្ទដៃ និងជម្រើសប្រហែល ១៨ដុល្លារសម្រាប់ការចូលប្រើប្រាស់នៅលើ Desktop។ លើសពីនេះទៅទៀត Meta ក៏កំពុងតែពិចារណាទៅលើជម្រើសបង់ថ្លៃក្នុងកញ្ចប់ពិសេសដែលអាចចូលប្រើប្រាស់បានទាំងពីរទាំងនៅលើទូរស័ព្ទដៃ និងនៅលើ Desktop បានក្នុងតម្លៃប្រហែល ២០ដុល្លារក្នុងមួយខែផងដែរ។

ព័ត៌មានអន្តរជាតិ

Tesla បានដាក់លក់រថយន្តសរុបអស់ច្រើនជាង ៤៣ម៉ឺនគ្រឿងក្នុងត្រីមាសទី៣ ដែលលើសពីការរំពឹងទុក

ដើមសប្តាហ៍នេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានបង្ហាញពីរបាយការណ៍ដាក់លក់រថយន្តរបស់ខ្លួន ដែលជាលទ្ធផលកើនឡើងខ្ពស់ជាងការរំពឹងទុករហូតដល់ទៅជាង ៥ពាន់គ្រឿងឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានបង្ហាញ ការផលិតរបស់ Tesla ក្នុងត្រីមាសទី៣ កន្លងទៅថ្មីៗនេះមានចំនួនសរុប ៤៣០,៤៨៨គ្រឿង ខណៈការនាំចេញបានកើនឡើងខ្ពស់ជាង ៥ពាន់គ្រឿង ដែលមានចំនួននាំចេញសរុបរហូតដល់ទៅ ៤៣៥,០៥៩ គ្រឿងឯណោះ។ Tesla បានអះអាងថា ចំនួននេះ គឺកើនឡើងប្រហែល ២៦.៥ភាគរយ និងកើន២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកចំពោះមូលហេតុដែល Tesla កាត់បន្ថយចំនួនផលិតកម្មនេះ គឺដោយសារតែខកចិត្តទៅនឹងការរំពឹងទុកក្នុងត្រីមាសទី២ កន្លងទៅដែលបានដាក់លក់ក្នុងចំនួនទាបប្រហែល ៤៦៦,១៤០គ្រឿង ខណៈការផលិតមានចំនួនច្រើនដល់ទៅ ៥៧៩,៧០០គ្រឿងឯណោះ។ ដូច្នេះហើយទើបបាន Tesla សម្រេចបង្ខំចិត្តក្នុងការផលិតរបស់ខ្លួន។

ព័ត៌មាន ព័ត៌មានអន្តរជាតិ

United Airline បញ្ជាទិញយន្តហោះថ្មីសរុប ១១០គ្រឿងពីក្រុមហ៊ុន Boeing និង Airbus ក្នុងតម្លៃ ២២.៤ពាន់លានដុល្លារ

ក្រុមហ៊ុន United Airlines បានប្រកាសនៅថ្ងៃទី៣ ខែតុលាថា ខ្លួនបានបញ្ជាទិញយន្តហោះថ្មីសរុបចំនួន ១១០គ្រឿងពីក្រុមហ៊ុន Boeing និង Airbus បូករួមទាំងជម្រើសបញ្ជាទិញ ៩០គ្រឿងបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបង្ហាញពីទំនុកចិត្តទៅលើវិស័យអាកាសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជាទិញយន្តហោះប៊ូអ៊ីងធុន 787-9 ចំនួន ៥០គ្រឿង និងយន្តហោះអ៊ែរប៊ស់ធុន A321neo ចំនួន ៦០គ្រឿងគ្រឿង ដែលសរុបទាំងអស់មានចំនួន ១១០គ្រឿង ដោយការចែកចាយនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ខាងមុខ។ ការបញ្ជាទិញរួមគ្នាដ៏ធំនេះ មានតម្លៃរហូតដល់ ២២.៤ពាន់លានដុល្លារ នេះបើយោងតាមតារាងតម្លៃដែលបង្ហាញជាសាធារណៈក្នុងពេលថ្មីៗរបស់ក្រុមហ៊ុនពីរ។

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃនឹងបរិច្ចាគប្រាក់បៀវត្សរ៍ ជូនសប្បុរសជន

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Chai Watcharong បាននិយាយថា នាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន បានសម្រេចបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែ និងប្រាក់ឧបត្ថម្ភរបស់ខ្លួន ដល់អង្គការសប្បុរសធម៌ដែលជួយជនងាយរងគ្រោះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ បាននិយាយ នាពេលថ្មីៗនេះ ដោយបានបន្ថែមទៀតថា អង្គការសប្បុរសធម៌ដែលនឹងទទួលបានបរិច្ចាគប្រាក់បៀវត្សរ៍ទាំងនេះ នឹងត្រូវជ្រើសរើស ដោយក្រុមការងារ របស់លោកនាយករដ្ឋមន្ត្រីផ្ទាល់។ លោក Chai Watcharong បានបន្ថែមថា ការបរិច្ចាគលើកដំបូងនឹងធ្វើឡើងដល់មូលនិធិសម្រាប់កុមារ ជាអង្គការមិនរកប្រាក់ចំណេញ ដែលលើកកម្ពស់សិទ្ធិកុមារ ការអប់រំ និងសុខុមាលភាព ដោយផ្តល់ឱកាសដល់កុមារក្រីក្រ និងគ្មានផ្ទះសម្បែង ដើម្បីអភិវឌ្ឍសមត្ថភាពរាងកាយ បញ្ញា និងច្នៃប្រឌិតរបស់ពួកគេ។ ប្រភពពី The Nation

ព័ត៌មាន ព័ត៌មានអន្តរជាតិ

ទីក្រុងញូវយ៉កបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង បិទរថភ្លើងក្រោមដី

ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ នៅភាគឦសាន នៃសហរដ្ឋអាមេរិកបានធ្វើឱ្យផ្នែកខ្លះ នៃទីក្រុងញូវយ៉ក ស្ថិតនៅក្រោមទឹក កាលពីថ្ងៃសុក្រ សប្តាហ៍នេះ ប៉ះពាល់ដល់ផ្លូវរថភ្លើងក្រោមដីនានា និងរំខានដល់ព្រលានយន្តហោះមួយចំនួននៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកមួយនេះផងដែរ។ អភិបាលក្រុងញូវយ៉ក លោកស្រី Kathy Hochul បានប្រកាសភាពអាសន្នជាផ្លូវការ សម្រាប់ទីកោះ Long Island នៅភាគខាងកើត និងជ្រលងទន្លេ Hudson នៅភាគខាងជើង ដោយព្រមានប្រជាជនកុំឱ្យធ្វើដំណើរលើផ្លូវដែលបានលិចទឹក។ រូបភាពពីជុំវិញទីក្រុងញូវយ៉ក បានបង្ហាញរថយន្តបានលិចទឹកពាក់កណ្តាល ហើយចរាចរណ៍បានរំខាន ដោយផ្លូវសំខាន់ៗមួយចំនួនត្រូវបានបិទទាំងស្រុង។ ប្រព័ន្ធរថភ្លើងក្រោមដីដ៏ធំរបស់ទីក្រុងញូវយ៉កក៏រងការវាយប្រហារដោយទឹកជំនន់ផងដែរ ដោយខ្សែជាច្រើនបានបិទ នៅសង្កាត់ Brooklyn ។ អង្គភាពរថភ្លើងក្រោមដីបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «សេវារថភ្លើងក្រោមដីត្រូវបានកំណត់ឲ្យប្រើតិចតួចបំផុត ដោយសារទឹកជំនន់ខ្លាំង ហើយ សេវាកម្មត្រូវបានផ្អាកនៅស្ថានីយ៍ជាច្រើន»៕ ប្រភពពី AFP

ព័ត៌មានអន្តរជាតិ

ថៃកាត់ទោសមេដឹកនាំចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាប់គុក ៤ឆ្នាំ ពីបទប្រមាថស្តេច

តុលាការថៃបានកាត់ទោសមេដឹកនាំឈានមុខម្នាក់ នៃចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយក្រុមយុវជន ឲ្យជាប់ពន្ធនាគារ រយៈពេលបួនឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។ លោក Anon Numpa ត្រូវបានកាត់ទោសនៅក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ដ៏តឹងរ៉ឹងរបស់ប្រទេសថៃ ជុំវិញសុន្ទរកថាដែលលោកបានធ្វើឡើង នៅទីក្រុងបាងកក ក្នុងឆ្នាំ ២០២០ អំឡុងបាតុកម្ម តាមដងផ្លូវ។ លោក Anon គឺជាអ្នកតវ៉ាម្នាក់ក្នុងចំណោមបាតុករមួយចំនួនដែលបានធ្វើការអំពាវនាវដែលមិនធ្លាប់មានពីមុនមក ឱ្យមានការកែទម្រង់របបរាជានិយម និងកែទម្រង់ច្បាប់ដែលការពារព្រះមហាក្សត្រ Maha Vajiralongkorn និង រាជវង្សានុវង្ស ពីការរិះគន់។ តុលាការព្រហ្មទណ្ឌក្រុងបាងកក បានសម្រេច កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សុន្ទរកថារបស់លោក Anon នៅវិមានប្រជាធិបតេយ្យ គឺជាការប្រមាថព្រះមហាក្សត្រ ដោយកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ។ លោកក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២ម៉ឺនបាត ឬ ៥៥០ដុល្លារ សម្រាប់ការបំពានច្បាប់គ្រាអាសន្ន ដែលចូលជាធរមាន នៅពេលនោះដែរ។ ប្រភពពី AFP

ព័ត៌មាន ព័ត៌មានអន្តរជាតិ

ជួបគ្នាម្ដងទៀត Rose និង Hailey បង្អួតសម្រស់លេចធ្លោស្អាតម៉្យាងម្នាក់

កំពូលតារាស្រីចម្រៀងខេប៉ុប ROSE និងភរិយារបស់តារាប្រុស Justin Bieber គឺ Hailey Bieber បានជួបគ្នាក្នុងកម្មវិធីបង្ហាញម៉ូដរបស់ប្រេនលំដាប់លោកពិភពលោក YSL សម្រាប់ឆ្នាំ ២០២៤ ក្នុងព្រឹត្តិការណ៍ Paris Fashion Week ដោយអ្នកទាំងពីរពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ និងមហាជនជុំវិញពិភពលោក។ នេះជាលើកទី ២ ដែលតារាស្រីលំដាប់កំពូលទាំងពីរបានជួបគ្នាសាជាថ្មីម្ដងទៀតសម្រាប់កម្មវិធីរបស់ប្រេន YSL។ នាឱកាសនោះ អ្នកទាំងពីរបានថតរូបជុំគ្នា និងបានអង្គុយក្បែរៗ គ្នាផងដែរ។ ROSE បានលេងស្ទីលជាអាវដៃវែងពណ៌ក្រឡាជាមួយខោពណ៌ខ្មៅវែង ជាម៉ូតបែបនារីសម័យថ្មីស្លៀកសម្រាប់ធ្វើការ។ ចំណែកឯតារាស្រី Hailey Bieber ស្លៀករ៉ូបដ៏ស្រស់ស្អាតពណ៌ខ្មៅដែលបង្ហាញឲ្យឃើញរាងស្រឡូនតូចស្អាតរបស់នាង។ នៅពេលដែលឈរនៅក្បែរគ្នា ទោះបីជាមានការលេងស្ទីលខុសគ្នាប៉ុន្ដែអ្នកទាំងពីរមើលទៅលេចធ្លោស្រស់ស្អាតខ្លាំងដូចគ្នាឃើញហើយមិនសរសើរមិនបាន។

ព័ត៌មានអន្តរជាតិ

ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃលើកដំបូងនៅកម្ពុជានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ

ភ្នំពេញៈ ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ មកកាន់កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិង វិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង រួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាននិងអន្តរជាតិ។

ព័ត៌មានអន្តរជាតិ

YG Entertainment បដិសេធរបាយការណ៍ថា សមាជិក Blackpink មួយចំនួន នឹងចាកចេញពីផលិតកម្ម

ភាគហ៊ុនរបស់ផលិតកម្ម YG Entertainment បានធ្លាក់ចុះជាង១៣ភាគរយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា សមាជិកមួយចំនួននៃក្រុមចម្រៀងនារី K-pop Blackpink មិនបន្តកុងត្រារបស់ពួកគេ ជាមួយផលិតកម្មនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits times នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ សមាជិកក្រុម Blackpink មួយចំនួនបានសម្រេចចិត្តចាកចេញពីផលិតកម្ម YG Entertainment។ នេះបើយោងតាមកាសែត The Daily Sports Seoul ដោយដកស្រង់សំដីពីបុគ្គលមិនស្គាល់អត្តសញ្ញាណ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Rose មានអាយុ ២៦ឆ្នាំ គឺជាសមាជិកតែមួយគត់នៃក្រុម ដែលបានបន្តកិច្ចសន្យារបស់នាងជាមួយទីភ្នាក់ងារនេះ។ YG បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សាដើម្បីបន្តកិច្ចសន្យារបស់សមាជិកគឺនៅតែបន្ត ហើយគ្មានអ្វីត្រូវបានបញ្ជាក់ខុសពីនេះឡើយ។

ព័ត៌មានអន្តរជាតិ

តម្លៃប្រេងហក់ឡើង ខណៈការផ្គត់ផ្គង់នឹងត្រូវរឹតបន្តឹងឡើងវិញ

តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃចន្ទ ដោយសារតែវិនិយោគិនផ្តោតលើការរឹតបន្តឹងការផ្គត់ផ្គង់ឡើងវិញ បន្ទាប់ពីទីក្រុងម៉ូស្គូបានហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងឥន្ធនៈ។ តម្លៃប្រេងឆៅ Brent បានកើនឡើង ៣២ សេន ឬ០,៣% ដែលកើនតម្លៃដល់ទៅ ៩៣.៥៩ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅរបស់អាមេរិក West Texas Intermediate ក៏មានការកើនឡើង ដោយតម្លៃជួញដូរស្ថិត ក្នុងរង្វង់ ៩០.២៧ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២៤ សេន ឬ ០,២%។ លោក Tony Sycamore ជាអ្នកវិភាគ IG Markets បាននិយាយថា តម្លៃប្រេងឆៅបានចាប់ផ្តើមកើនក្នុងសប្តាហ៍នេះ ដោយសារទីផ្សារនានាត្រូវរុស្ស៊ីរំសាយការនាំចូលជាបណ្តោះអាសន្ន ទាំងប្រេងម៉ាស៊ូត និងប្រេងសាំង បើទោះបីជាស្ថានភាពទីផ្សារប្រេងកំពុងតានតឹងរួចស្រាប់ទៅហើយក្តី។ ការព្យាករណ៍បានឱ្យដឹងថាតម្លៃបានកើនឡើងច្រើនជាង ១០% ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ពោលគឺបង្កមកពីឱនភាពនៃការផ្គត់ផ្គង់ប្រេងឆៅក្នុងទំហំដ៏ធំនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ បន្ទាប់ពី អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានបន្តកាត់បន្ថយការផ្គត់ផ្គង់បន្ថែមដល់ចុងឆ្នាំនេះ។