ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃនឹងបរិច្ចាគប្រាក់បៀវត្សរ៍ ជូនសប្បុរសជន

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Chai Watcharong បាននិយាយថា នាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន បានសម្រេចបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែ និងប្រាក់ឧបត្ថម្ភរបស់ខ្លួន ដល់អង្គការសប្បុរសធម៌ដែលជួយជនងាយរងគ្រោះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ បាននិយាយ នាពេលថ្មីៗនេះ ដោយបានបន្ថែមទៀតថា អង្គការសប្បុរសធម៌ដែលនឹងទទួលបានបរិច្ចាគប្រាក់បៀវត្សរ៍ទាំងនេះ នឹងត្រូវជ្រើសរើស ដោយក្រុមការងារ របស់លោកនាយករដ្ឋមន្ត្រីផ្ទាល់។

លោក Chai Watcharong បានបន្ថែមថា ការបរិច្ចាគលើកដំបូងនឹងធ្វើឡើងដល់មូលនិធិសម្រាប់កុមារ ជាអង្គការមិនរកប្រាក់ចំណេញ ដែលលើកកម្ពស់សិទ្ធិកុមារ ការអប់រំ និងសុខុមាលភាព ដោយផ្តល់ឱកាសដល់កុមារក្រីក្រ និងគ្មានផ្ទះសម្បែង ដើម្បីអភិវឌ្ឍសមត្ថភាពរាងកាយ បញ្ញា និងច្នៃប្រឌិតរបស់ពួកគេ។ ប្រភពពី The Nation

adm

Leave a Reply

Your email address will not be published. Required fields are marked *