ភ្នំពេញៈ ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ មកកាន់កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិង វិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង រួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាននិងអន្តរជាតិ។
Related Articles
ប្រធានធនាគារព្រមានថា កំណើនសេដ្ឋកិច្ចរុស្ស៊ីនឹងធ្លាក់ចុះនៅឆមាសទី ២ នៃឆ្នាំ ២០២៣
ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី អ្នកស្រី អែលវីរ៉ា ណាប៊ីលីណា បានព្រមាននៅថ្ងៃទី១៥ ខែកញ្ញាថា កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងថយចុះនៅក្នុងឆមាសទី ២ នៃឆ្នាំ ២០២៣នេះ ខណៈដែលទីក្រុងមូស្គូកំពុងជួបបញ្ហាកង្វះកម្លាំងពលកម្ម សម្ពាធទណ្ឌកម្ម និងប្រាក់ចំណូលនាំចេញធ្លាក់ចុះ។ ទេសាភិបាលធនាគារកណ្តាល អ្នកស្រី អែលវីរ៉ា ណាប៊ីលីណា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីធនាគារបានដំឡើងអត្រាការប្រាក់ជាលើកទីបីក្នុងរយៈពេលពីរខែមកនេះថា យើងរំពឹងថា អត្រាកំណើនសេដ្ឋកិច្ចនឹងមានកម្រិតមធ្យមបន្ថែមទៀតនៅក្នុងឆមាសទីពីរ នៃឆ្នាំ២០២៣នេះ។ អ្នកស្រីបន្តថា អត្រាកំណើនសេដ្ឋកិច្ចអាចត្រូវបានកំណត់ ដោយផ្អែកលើធនធាន និងកម្លាំងពលកម្ម ហើយថា ធនាគារកំពុងរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្នុងចន្លោះពី ១.៥ ដល់ ២.៥ភាគរយក្នុងឆ្នាំ ២០២៣នេះ ប៉ុន្តែបានកាត់បន្ថយកំណើនសម្រាប់ឆ្នាំ ២០២៤ ដល់កម្រិតអតិបរមាពី ០.៥ ដល់ ១.៥ភាគរយ។ ប្រភព៖ AFP
កូនស្រីរបស់ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិនហួវៃឬហៅថារាជិនីហួវៃ បង្ហាញខ្លួនជាលើកដំបូងក្រោយកាណាដាដោះលែងឱ្យមានសេរីភាព
បរៃទេស៖ជាលើកដំបូងដែលលោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិន ហួវៃ បានបង្ហាញខ្លួនជាសាធារណៈ ក្រោយលោកស្រីត្រូវបានកាណាដាដោះលែងឱ្យមានសេរីភាពឡើងវិញ។ នេះជាថ្ងៃដំបូង និងក៏ជាលើកដំបូងដែរ ដែលលោកស្រីចាប់ផ្តើមបន្តការងាររបស់ខ្លួន ។ លោកស្រីបានវិលត្រឡប់មកធ្វើការងារវិញនៅថ្ងៃទី២៨ខែមីនា ក្នុងពេលដែលអាមេរិក និងលោកខាងលិចបន្តការដាក់ទណ្ឌកម្មមកលើក្រុមហ៊ុននេះ។ តាមសារព័ត៌មាន CNN Businessផ្សាយថា នេះជាលើកដំបូងដែលលោកស្រី (CFO)បានបង្ហាញខ្លួនជាសាធារណៈ ។ លោកស្រីបានធ្វើសន្និសីទកាសែតស្តីពីលទ្ធផលនៃការធ្វើជំនួញរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២១ នៅក្នុងទីស្នាក់ការកណ្តាល ក្នុងទីក្រុង Shenzhen ។ តាមការប្រកាសរបស់លោកស្រី ម៉េង នៅឆ្នាំ២០២១ក្រុមហ៊ុនរកបានប្រាក់ចំណូល ៦៣៦,៨ពាន់លានយន់ (ប្រមាណ១០០ពាន់លានដុល្លារអាមេរិក) ប្រាក់ចំណូលថយចុះប្រមាណ២៩%បើប្រៀបធៀបនឹងឆ្នាំ២០២០។ ចំណែកអគ្គនាយកប្តូរវេនរបស់ក្រុមហ៊ុន ហួវៃ លោក Guo Ping បានបញ្ជាក់ថា យើងបានឆ្លងផុតដំណាក់កាលនៃឆ្នាំ២០២១ ប៉ុន្តែសង្គ្រាមដើម្បីភាពស្ថិតស្ថេររបស់យើងមិនទាន់បញ្ចប់នៅឡើយទេ។ បើទោះបីប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះខ្លាំង ប៉ុន្តែប្រាក់ចំណេញរបស់ក្រុមហ៊ុនហួវៃនៅក្នុងឆ្នាំ២០២១បានកើនឡើងដល់ទៅ៧៦% គឺមាន១១៣,៧ពាន់លានដុល្លារ (ប្រមាណ១៨ពាន់លានដុល្លារអាមេរិក) ប្រាក់ចំណេញច្រើនជាងកាលពីឆ្នាំ២០២០ ជាង ៣%៕
តាលីបង់ដាក់ឈ្មោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថានថ្មីក្នុងបញ្ជីទណ្ឌកម្មអាមេរិក
យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថាSept 7 (Reuters) – កាលពីថ្ងៃអង្គារ៍ ក្រុមតាលីបង់តែងតាំងក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដើម្បីបំពេញមុខតំណែងកំពូលនៅក្នុងជួររដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន រួមទាំងសហការីម្នាក់ នៃស្ថាបនិកក្រុមសកម្មប្រយុទ្ធអ៊ីស្លាមក្នុងតំណែងជានាយករដ្ឋមន្រ្តី និងមន្រ្តីម្នាក់ដែលស្ថិតក្នុងបញ្ជីភេរវកររបស់សហរដ្ឋអាមេរិកជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ប្រទេសមហាអំណាចពិភពលោកបានប្រាប់ក្រុមតាលីបង់នូវគន្លឹះឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍ គឺជាការបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា ដែលនឹងគាំទ្រការប្តេជ្ញាចិត្តចំពោះ វិធីសាស្រ្តផ្សះផ្សារមួយដើម្បីលើកស្ទួយសិទ្ធិមនុស្ស បន្ទាប់ពីការគ្រប់គ្រងរបស់ខ្លួនអំឡុងឆ្នាំ១៩៩៦-២០០១ ដែលបានបង្ហាញ ពីជម្លោះបង្ហូរឈាម និងការគៀបសង្កត់លើស្ត្រី ។ មេដឹកនាំកំពូលរបស់ក្រុមតាលីបង់លោក Haibatullah Akhundzada បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងចាប់តាំងពីបានដណ្តើមកាន់ទីក្រុង Kabul កាលថ្ងៃទី១៥ ខែសីហា ថាក្រុមតាលីបង់បានប្តេជ្ញាចិត្តអនុវត្តច្បាប់ និងសន្ធិសញ្ញាអន្តរជាតិទាំងអស់ រួមទាំងការប្តេជ្ញាចិត្តទាំងឡាយណាដែលមិនប្រឆាំងនឹងច្បាប់អ៊ីស្លាម ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា “នាពេលអនាគត បញ្ហាទាំងអស់នៃអភិបាលកិច្ច និងប្រជាជននៅអាហ្វហ្គានីស្ថាននឹងត្រូវបានគ្រប់គ្រងដោយច្បាប់របស់ Holy Sharia” ហើយនៅពេលនោះផងដែរ លោកក៏បានអបអរសាទរដល់ប្រជាជនអាហ្វហ្កានីស្ថានចំពោះ អ្វីដែលលោកហៅថា ជាការរំដោះប្រទេសពីការគ្រប់គ្រងរបស់បរទេស ។ ក្រុមតាលីបង់ប្រកាសឈ្មោះសម្រាប់រដ្ឋាភិបាលតែងតាំងថ្មី ដែលនេះជារយៈពេលបីសប្តាហ៍ បន្ទាប់ពីក្រុមតាលីបង់បានទទួលជ័យជម្នះខាងផ្នែកយោធា បន្ទាប់ពីកងកម្លាំងបរទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចាកពីប្រទេសនេះ និងរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចបានដួលរលំដោយមិនផ្តល់សញ្ញាផ្សះផ្សារដល់គូប្រជែងរបស់ខ្លួនឡើយ ។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះកំណត់ត្រារបស់សមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន និងបានកត់សម្គាល់ថា […]