ព័ត៌មាន ព័ត៌មានអន្តរជាតិ

Meta នឹងចាប់ផ្តើមឱ្យអ្នកប្រើប្រាស់ Facebook និង Instagram នៅអឺរ៉ុបបង់ប្រាក់ បើសិនជាមិនចង់ឃើញផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆាប់ៗខាងមុខនេះក្រុមហ៊ុន Meta Platform នឹងចាប់ផ្តើមផ្តល់ជម្រើសបង់ប្រាក់ដល់អ្នកប្រើប្រាស់អឺរ៉ុបដែលធុញទ្រាន់នឹងផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើគណនី Facebook និង Instagram របស់ពួកគេ ដែលនឹងតម្រូវឱ្យបង់ប្រាក់ចាប់ពី ១៤ដុល្លាឡើងទៅ។

ការផ្តល់ជូនខាងលើនេះ គឺជាឆ្លើយតបទៅនឹងច្បាប់ឯកជនភាពថ្មីដ៏តឹងរឹងនៅក្នុងសហភាពអឺរ៉ុប ដែលតម្រូវឱ្យ Meta បិទផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ តាមរយៈការចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា Meta កំពុងពិចារណាផ្តល់ជម្រើសបង់ប្រាក់ដែលមានតម្លៃប្រហែល ១៤ដុល្លារសម្រាប់ការចូលប្រើប្រាស់ Facebook និង Instagram ដោយគ្មានការផ្សាយពាណិជ្ជកម្មនៅលើទូរស័ព្ទដៃ និងជម្រើសប្រហែល ១៨ដុល្លារសម្រាប់ការចូលប្រើប្រាស់នៅលើ Desktop។

លើសពីនេះទៅទៀត Meta ក៏កំពុងតែពិចារណាទៅលើជម្រើសបង់ថ្លៃក្នុងកញ្ចប់ពិសេសដែលអាចចូលប្រើប្រាស់បានទាំងពីរទាំងនៅលើទូរស័ព្ទដៃ និងនៅលើ Desktop បានក្នុងតម្លៃប្រហែល ២០ដុល្លារក្នុងមួយខែផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *