រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល កងទ័ពរុស្ស៊ី បានវាយប្រហារដោយមីស៊ីល លើមូលដ្ឋានកងទ័ពអ៊ុយក្រែន នៅជិតព្រំដែន ប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សជាច្រើននាក់រួចមក សហរដ្ឋអាមេរិក បានព្រមានដល់ក្រុងមូស្គូ មិនឲ្យរំលោភចូលដល់ដែនអធិបតេយ្យរបស់ប្រទេសជាសមាជិករបស់អង្គការណាតូ នោះឡើយ។ សារព័ត៌មាន The Irish Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយដោយមីស៊ីលរបស់កងទ័ពរុស្ស៊ី មកលើមូលដ្ឋានកងទ័ព ដែលធ្លាប់ប្រើប្រាស់ពីមុនមក សម្រាប់ការហ្វឹកហ្វឺនរបស់កងទ័ពអង្គការណាតូ នៅភាគខាងលិច ប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានថ្ងៃមុនេះ ថ្វីបើក្រុមអ្នកចរចា មកពីទីក្រុងគៀវ និង មូស្គូ បានផ្តល់ការវាយតម្លៃ ជាវិជ្ជមាន សម្រាប់ការចរចា ដើម្បីបញ្ចប់សង្គ្រាមយ៉ាងណាក្ដី ប៉ុន្តែរហូតមកដល់ពេលនេះ ជនស៊ីវិល រាប់ពាន់នាក់ ត្រូវបានសម្លាប់ និង រាប់លាននាក់ផ្សេងទៀត បានរត់ចោលផ្ទះសម្បែង នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុនក្រែន។មន្រ្ដីអ៊ុយក្រែន បានបញ្ជាក់ថា ពលរដ្ឋយ៉ាងតិច៣៥នាក់បានស្លាប់ និង ១៣៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងវាយប្រហារដោយមីស៊ីល ពីកងទ័ពរុស្ស៊ី មកលើមូលដ្ឋានកងទ័ពយ៉ាវ៉ូរីវ […]
ព័ត៌មានអន្តរជាតិ
កងទ័ពរុស្ស៊ីទំនងជាអស់មីស៊ីល ត្រូវដកទ័ពថយជាបណ្តោះអាសន្ន ទៅកាន់ Crimea
រុស្សីៈនៅក្នុងអត្ថបទមួយរបស់ កាសែត Kyiv Post ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឲ្យដឹងថា ទីក្រុងកំពង់ផែរបស់អ៊ុយក្រែន Odesa គឺជាគោលដៅនៃការវាយប្រហារដោយមីស៊ីល ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ លើទីតាំងការពារនៃទីក្រុង និងតំបន់។ នៅថ្ងៃដំបូង នៅពេលដែលរុស្ស៊ីចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដោយបានវាយប្រហារលើ Odesa មានភាពខ្លាំងក្លាបំផុត ប៉ុន្តែបន្ទាប់មក ក៏បានឃ្លាតឆ្ងាយពីការវាយលុកបន្តិចម្តងៗ ដែលប្រហែលអាចអស់គ្រាប់មីសុីល។ ដំបូង កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បានដាក់ការបិទផ្លូវទ័ពជើងទឹកលើកំពង់ផែ ក្នុងទីក្រុង Odesa ដើម្បីបិទផ្លូវពាណិជ្ជកម្ម និងដាក់សម្ពាធលើសេដ្ឋកិច្ចអ៊ុយក្រែន។ ចូលដល់សប្តាហ៍ទីពីររបស់ខ្លួន កងទ័ពជើងទឹករុស្ស៊ី បានបន្តវាយប្រហារលើផ្នែកការពាររបស់អ៊ុយក្រែនតាមឆ្នេរសមុទ្រ។ វត្តមាន “ការគំរាមកំហែង” របស់ពួកគេ បានបង្កើនក្តីសង្ឃឹមនៃប្រតិបត្តិការតាមសមុទ្រនាពេលខាងមុខ។ តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ភាគីរុស្ស៊ីមិនអាចបំពេញបំណងនេះបានទេ។ ជាពិសេស អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារទៅលើកប៉ាល់ទ័ពជើងទឹកទំនើបបំផុតមួយរបស់កងនាវាសមុទ្រខ្មៅ គឺទូកល្បាតរុស្ស៊ី “Vasily Bykov” ដែលមាននាវិកចំនួន ៣២ នាក់៕
លោកValdimir Putin ស្នើសុំជំនួយយោធា និងជំនួយសេដ្ឋកិច្ចពីចិន សម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន
រុស្ស៊ី ៖ រុស្សីបានស្នើសុំឲ្យចិនផ្តល់ជំនួយអាវុ.ធ និងគាំទ្រដល់សង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលប្រធានាធិបតីរុស្សី Valdimir Putin បានចាប់ផ្តើមធ្វើប្រតិបត្តិការឈ្លានពានអ៊ុយក្រែនកាលពីខែមុន។ នេះបើយោងតាមបញ្ជាក់របស់មន្ត្រីអាមេរិក។ មន្ត្រីអាមេរិកថា រុស្សីក៏បានសុំឲ្យចិនផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចបន្ថែមផងដែរ ដើម្បីជួយទប់ទល់នឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ី។ ទោះយ៉ាងណា មន្ត្រីអាមេរិកទាំងនោះបដិសេធរៀបរាប់បន្ថែមអំពីប្រភេទអាវុ.ធ ឬជំនួយដែលរុស្សីកំពុងត្រូវការពីចិន។ ពួកគេក៏បដិសេធនិយាយពីប្រតិកម្មរបស់ចិនផងដែរចំពោះសំណើររបស់រុស្សី និងរក្សាការសម្ងាត់ពីវិធីនៃការប្រមូលព័ត៌មានស៊ើបការណ៍។ ប្រធានាធិបតីចិន Xi Jinping បានពង្រឹងភាពជាដៃគូជាមួយនឹងប្រធានាធិបតីរុស្សី Vladimir Putin និងបានឈរនៅជាមួយគាត់ ខណៈរុស្សីផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។ សង្គ្រាមឈ្លានពាននេះបានបំផ្លាញទីក្រុងរបស់អ៊ុយក្រែនជាច្រើន និងបានសម្លា.ប់ជនស៊ីវិលស្លូតត្រង់រាប់រយនាក់។ មន្ត្រីអាមេរិកកំពុងតាមដានចិនយ៉ាងដិតដល់ ដើម្បីមើលថាតើចិននឹងធ្វើតាមដំណើររបស់រុស្សីឬយ៉ាងណា។ សូមរម្លឹកថា ការឈ្លានពានរបស់ប្រធានាធិបតីរុស្សី Vladimir Putin លើប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី ១៩ហើយនៅថ្ងៃសៅរ៍ ទី ១៤ ខែកុម្ភៈនេះ។ កងទ័ពរុស្សីបានធ្វើការឡោមព័ទ្ធទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែនបានធ្វើការតស៊ូប្រយុទ្ធយ៉ាងសិ្វតស្វាញ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញសារជាថ្មីម្តងទៀតឲ្យអង្គការណាតូ (NATO) បង្កើតតំបន់គ្មានការហោះហើរលើប្រទេសរបស់លោក បើមិនដូច្នេះទេប្រទេសសមាជិកណាតូអាចនឹងត្រូវបានវា.យប្រហារដោយរុស្សី។
មកតាមដានទាំងអស់គ្នាពីអំណាចយោធារបស់អង្គការ NATO ដែលគេចាត់ទុកជាបក្សសម្ពន្ធយោធាធំបំផុតលើពិភពលោក
(ព្រុចសែល)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬហៅកាត់ NATO ត្រូវបានគេចាត់ទុកថា ជាបក្សសម្ពន្ធយោធាធំបំផុតនៅលើពិភពលោក ប៉ុន្តែ តើអ្នកដឹងទេថាតើអំណាចរបស់ NATO បានមកពីណា? ហើយតើបក្សសម្ពន្ធយោធាមួយនេះមានកងទ័ពផ្ទាល់ខ្លួន ដែរឬទេ? ជាការពិត NATO មិនមានកងទ័ពផ្ទាល់ខ្លួនឡើយ។ ពោលគឺទាំងចំនួនកងទ័ព និងកញ្ចប់ថវិកាយោធា គឺជាការចូលរួមចំណែករួមគ្នា និងអាស្រ័យ លើប្រទេសជាសមាជិកទាំង ៣០ប្រទេស ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក, បារាំង និងចក្រភពអង់គ្លេសជាដើម..។ ជាឧទាហរណ៍៖ កងទ័ព NATO មានកងទ័ពសរុបជិត ៣.៥លាននាក់ ហើយក្នុងនោះកងទ័ពអាមេរិក មានច្រើនជាងគេ គឺជាង១.៤លាននាក់ ឬស្មើ នឹង៤១ភាគរយ នៃកងទ័ពសរុបនៅក្នុងបក្សសម្ពន្ធយោធាមួយនេះ។ នៅសល់ ៥៩ភាគរយទៀត គឺជាកងទ័ពមកពីកាណាដា និងបណ្ដាប្រទេសអឺរ៉ុបជាសមាជិកដទៃទៀត ដោយតួកគីមានកងទ័ព ៤៤៥,៥០០នាក់, បារាំងមាន ២០៨,០០០នាក់ និងអង់គ្លេសមាន ១៥៦,២០០នាក់។ នេះបើតាមតួលេខរបស់អង្គ NATO កាលពីឆ្នាំ២០២១។ ដោយឡែក និយាយពីកញ្ចប់ថវិកាយោធាក៏ដូចគ្នា គឺអាស្រ័យលើកញ្ចប់ថវិកាយោធានៃបណ្ដាប្រទេសជាសមាជិកនីមួយៗ។ កាលពីឆ្នាំ២០២១ កញ្ចប់ថវិកា ឬការចំណាយខាងវិស័យយោធាសរុបរបស់ NATO […]
កងទ័ពរុស្ស៊ីវាយ កម្ទេច អង់ទែនទូរទស្សន៍អ៊ុយគ្រែននៅក្រុងគៀវ
ប្រទេសរុស្ស៊ី-អ៊ុយក្រែន ៖ ការវាយកម្ទេច របស់រុស្ស៊ីសំដៅ លើអង់ទែនទូរទស្សន៍ក្រុងគៀវ ដែលបណ្ដាលឲ្យមានការកាត់ផ្ដាច់ការផ្សាយ របស់បណ្ដាទូរទស្សន៍អ៊ុយក្រែននាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។ នេះជាការប្រកាសរបស់ក្រសួងមហាផ្ទៃអ៊ុយក្រែន។ ការវា.យប្រហា.រក្នុងថ្ងៃទី៦ នៃការលុកលុយ របស់រុស្សុីចូលអ៊ុយក្រែន បំផ្លាញបណ្ដាឧបករណ៍របស់អង់តែននោះ។ បណ្ដាទូរទស្សន៍ មិនអាចដំណើរការបានមួយរយៈពេល តែបណ្ដាប្រព័ន្ធសង្គ្រោះ នឹងអាចឲ្យទូរទស្សន៍មួយចំនួន ស្ដារការផ្សាយឡើងវិញ នាពេលខាងមុខ។ ក្រោយមកការផ្សាយរបស់ទូរទស្សន៍ជាច្រើន អាចស្ដារឡើងវិញ។ សារព័ត៌មានអ៊ុយក្រែន KYIV INDEPENDENT បានរាយការណ៍ថា រុស្សុីវា.យប្រហា.រអង់តែនទូរទស្សន៍អ៊ុយក្រែន នាំឲ្យបណ្ដាទូរទស្សន៍អ៊ុយក្រែនដាច់ការផ្សាយប៉ុន្មាននាទី។ តាមបណ្ដារូបភាព និងវីដេអូ ផ្សាយតាមបណ្ដាញសង្គម គេឃើញអង់ទែនលាបពណ៌ក្រហម និងស នោះនៅឈរ តែមានផ្សែងហុយចេញ ក្រោយការវា.យប្រហា.រ។ អង់ទែនទូរទស្សន៍នេះ ស្ថិតនៅក្នុងសង្កាត់ជាមួយគ្នានឹងទីតាំង BABI YAR កន្លែងដែលពួកណាហ្សុីអាល្លឺម៉ង់ បាញ់សម្លា.ប់ពួកជ្វីហ្វ ជាង៣០.០០០នាក់ក្នុងពេលតែ២ថ្ងៃ កាលពីឆ្នាំំ១៩៤១។ ទីនោះបច្ចុប្បន្នជាកន្លែងគោរពវិញ្ញាណក្ខ័ន្ធសំខាន់មួយ៕
អ្នកនាំពាក្យក្រសួងការបរទេស៖ ពលរដ្ឋខ្មែរ២៣នាក់នៅអ៊ុយក្រែនមានសុវត្ថិភាពជាធម្មតា
ពលរដ្ឋខ្មែរ២៣នាក់នៅអ៊ុយក្រែនមានសុវត្ថិភាពជាធម្មតា។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី២៨ ខែកុម្ភៈនេះ។ ឯកឧត្តម ជុំ សុន្ទរី បានឲ្យដឹងថា បន្ថែមលើព័ត៌មានដែលបានជំរាបជូនកាលពីថ្ងៃទី២៥ ខែកុម្ភៈ ក៏ដូចជាព្រឹក និងរសៀល ថ្ងៃទី២៦ ខែកុម្ភៈ «ខ្ញុំសូមជំរាបជូនថា ស្ថានទូតយើងប្រចាំនៅប្រទេសរុស្សី បានរក្សាទំនាក់ទំនងជាប់ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន២៣នាក់ ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេនៅប្រទេសអ៊ុយក្រែន»។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា «តាមព័ត៌មានដែលស្ថានទូតទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ពួកគាត់ទាំងអស់គ្នាមានសុវត្ថភាពជាធម្មតាទេ»។ ពួកគាត់ក៏បានអោយដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី១៨ឆ្នាំ ទៅ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស។
អ្នកវិភាគ៖ Putin ប្រកាសដាក់នុយក្លេអ៊ែរឱ្យប្រុងជើងការនោះគ្រាន់តែជាសង្រ្គាមចិត្តសាស្ត្រ
លោក Robert Hunter អ្នកវិភាគ និងជាអតីតឯកអគ្គរដ្ឋទូអាមេរិកប្រចាំអង្គការណាតូបាននិយាយថា ការសម្រេចចិត្តរបស់លោក Putin ក្នុងការបញ្ជាឲ្យដាក់អាវុ.ធនុយក្លេអ៊ែរប្រុងជើងការ គឺគ្រាន់តែជាការព្រមានដើម្បីកុំឲ្យប្រទេសលោកខាងលិចចូលរួមក្នុងសង្រ្គាម ។ «នេះគឺជាឧបាយកលផ្លូវចិត្តដើម្បីព្យាយាមបង្កើតអនុភាពរបស់គាត់ ខណៈគាត់បានសម្រេចចិត្តថា តើគាត់ចង់ចូលឲ្យជ្រៅប៉ុណ្ណោះនៅអ៊ុយក្រែន»។ នេះជាការថ្លែងបញ្ជាក់របស់លោកប្រាប់សារព័ត៌មាន លោកថ្លែងទៀថា «នេះគឺជាសង្រ្គាមចិត្តសាស្រ្ត ខ្ញុំមិនជឿទេថា វាគឺជាការគំរា.មកំហែងទាល់តែសោះ ពីព្រោះប្រជាជនរុស្សីនឹងបាត់បង់ច្រើន ប្រសិនពួកគេដើរក្នុងផ្លូវនេះ» ។ សូមបញ្ជាក់ថា ប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ជាឲ្យមានការដាក់អាវុ.ធនុយក្លេអ៊ែរឲ្យប្រុងប្រៀបខ្ពស់ ក្រោយពេលលោកបាននិយាយថា មានសេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូប្រឆាំងនឹងរុស្សី ។ រុស្សីគឺជាមហាអំណាចនុយក្លេអ៊ែរដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេក្នុងពិភពលោក គឺប្រហេល ៦.០០០គ្រាប់។ អាមេរិក និងអង្គការណាតូបានប្រកាសថ្កោលទោសចំពោះការប្រកាសរបស់មេដឹកនាំរុស្សី៕
ទ្វីបអឺរ៉ុបប្រឈមនឹងរលកថ្មីនៃការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុងហុល្លង់បិទប្រទេស បារាំងផ្អាកសកម្មភាពបាញ់កាំជ្រួចអបអរឆ្នាំថ្មី ដាក់ចេញវិធានការរឹតត្បិត COVID-19 ឡើងវិញ!
យោងតាមសារព័ត៌មាន AFP ការិយាល័យអភិបាលទីក្រុងប៉ារីសបានចេញផ្សាយថា នៅក្នុងប្រទេសបារាំងអាជ្ញាធរទីក្រុងប៉ារីស នៃប្រទេសបារាំង នៅកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះបានប្រកាសពីការសម្រេចចិត្តលុបចោលពិធីបុណ្យបាញ់កាំជ្រួចអបអរឆ្នាំសកល ឬឆ្នាំថ្មី២០២២ខាងមុខនេះ ខណៈអឺរ៉ុបកំពុងដាក់ចេញវិធានការរឹតត្បិត COVID-19 ឡើងវិញ ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងករណីឆ្លងដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron។ ការសម្រេចរបស់អាជ្ញាធរទីក្រុងប៉ារីស ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) បានព្រមានថាវីរុសបំប្លែងថ្មី Omicron អាចនឹងគ្របដណ្ដប់ករណីឆ្លង COVID-19 ទាំងស្រុងនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២២។ ថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មាន AFP ការិយាល័យអភិបាលទីក្រុងប៉ារីស បានបញ្ជាក់ដូច្នេះថា «ការបាញ់កាំជ្រួច (អបអរថ្ងៃចូលឆ្នាំថ្មី) នឹងមិនកើតឡើងទេ… ហើយយើងក៏សោកស្ដាយដែរចំពោះការលុបចោរាល់ពិធីបុណ្យទាំងអស់ដែលត្រូវបានគ្រោងទុកនៅឯសង់ អេលីហ្សេ (Champs Elysees) នាថ្ងៃទី៣១ ខែធ្នូខាងមុខនេះ»។ ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុបកាន់តែច្រើនឡើងៗ ជាពិសេសគឺករណីឆ្លងកូវីដបំប្លែងថ្មីអូមីក្រុង ។ ក្នុងពេលនេះដែរប្រទេសហុល្លង់បានប្រកាសបិទប្រទេសចាប់ពីថ្ងៃទី ១៩ខែធ្នូ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីហុល្លង់លោក Mark Rutte […]
រដ្ឋាភិបាលប្រទេសនូវែលសេឡង់គ្រោងដាក់សេចក្តីព្រាងច្បាប់ហាមជក់បារីចំពោះមនុស្សវ័យក្មេងបណ្តាលឲ្យមានជំងឺមហារីកមួយក្នុងចំណោម៤!
យោងតាមសារព័ត៌មាន CNN បានចេញផ្សាយថាប្រទេសនូវែលសេឡង់គ្រោងចេញច្បាប់ហាមជក់បារីសម្រាប់មនុស្សវ័យក្មេង ដូច្នេះពួកគេនឹងមិនអាចទិញថ្នាំជក់បានស្របច្បាប់នៅក្នុងប្រទេសនេះឡើយ។ ស្ថិតក្រោមការស្នើសុំច្បាប់ថ្មី អាយុស្របច្បាប់ចាប់ពី១៨ឆ្នាំទើបអាចទិញថ្នាំជក់បាន។ នេះបើតាមសហរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត Ayesha Verrall បាននិយាយក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍មុន។ លោកស្រីមានប្រសាសន៍ថា ៖«យើងខ្ញុំចង់ធ្វើឲ្យប្រាកដគឺ មនុស្សវ័យក្មេងនឹងមិនចាប់ផ្តើមជក់បារីបានទេ ដូច្នេះយើងនឹងធ្វើឲ្យវាក្លាយជាបទល្មើសពីការជក់ ឬលក់ដូរផលិតផលថ្នាំជក់ដល់ក្រុមមនុស្សវ័យក្មេង»។ «មនុស្សចាប់ពីអាយុ១៤ឆ្នាំនៅពេលច្បាប់ចូលជាធរមាននឹងមិនអាចទិញថ្នាំជក់ស្របច្បាប់បានឡើយ»។ រដ្ឋាភិបាលគ្រោងដាក់សេចក្តីព្រាងច្បាប់ទៅរដ្ឋសភាមុនពេលឆ្នាំ២០២២មកដល់ដែលនេះជាផ្នែកនៃយុទ្ធនាការណ៍ឃោសនាដើម្បីកាត់បន្ថយការជក់បារីនៅសហគមន៍ឲ្យនៅសល់តិចជាង៥%ត្រឹមឆ្នាំ២០២៥។ តាមទិន្នន័យរដ្ឋាភិបាល ១៣.៤%នៃប្រជាជនពេញវ័យរបស់ប្រទេសនូវែលសេឡង់នៅបន្តជក់បារី។ ចំនួននេះបានធ្លាក់ចុះពី១៨.២%ពីឆ្នាំ២០១១/១២។ យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សចន្លោះពី៤០០០ ទៅ ៥០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំពីជំងឺដែលពាក់ព័ន្ធនឹងការជក់បារី។ លោកស្រីវេជ្ជបណ្ឌិត Verrall បន្តថា ៖«ការជក់បារីនៅតែជាបញ្ហាឈានមុខនៃការស្លាប់ដែលអាចការពារនៅប្រទេសនូវែលសេឡង់ និងបណ្តាលឲ្យមានជំងឺមហារីកមួយក្នុងចំណោម៤»៕
អង្គការWHO បញ្ជាកថា អូមីក្រុងអាចនឹងកើនឡើងឬអត់នោះទេនាពេលអនាគត
កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញលទ្ធផលនៃការសិក្សាជាបឋមចំពោះវ៉ារ្យ៉ង់អូមីក្រុងថា មេរោគបំប្លែងខ្លួនថ្មីនេះអាចចម្លងបានលឿនជាងវ៉ារ្យ៉ង់ Delta និងអាចធ្វើឲ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងថយចុះ ប៉ុន្តែវាមិនបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ នៅក្នុងរបាយកាណ៍របស់ WHO បានបញ្ជាក់ថា ផ្អែកលើការសិក្សាត្រឹមពេលបច្ចុប្បន្ននេះដែលចំនួនអ្នកឆ្លងវ៉ារ្យ៉ង់អូមីក្រុងនៅមានចំនួនតិចនៅឡើយគឺគេអាចមើលឃើញថា អូមីក្រុងបានធ្វើឲ្យអ្នកជំងឺមានអាការៈកម្រិតស្រាល តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា គ្រោះថ្នាក់របស់អូមីក្រុងអាចនឹងកើនឡើងឬអត់នោះទេនាពេលអនាគត ខណៈមេរោគនេះមានសមត្ថភាពពិសេសមួយគឺអាចផ្លាស់ប្តូររូបរាងបានយ៉ាងច្រើនដងបើធៀបនឹងមេរោគផ្សេងៗទៀត។គួររម្លឹកថា វ៉ារ្យ៉ង់អូមេក្រុងត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលចុងខែវិច្ឆិកាកន្លងទៅនេះ ខណៈគិតរហូតមកទល់នឹងពេលនេះមេរោគបំប្លែងខ្លួនថ្មីនេះបានបន្តរាតត្បាតទៅដល់ប្រទេសចំនួន ៦៣ហើយនៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងគឺមេរោគអូមីក្រុងអាចបង្កការរាត្បាតលឿនជាងមេរោគ Delta ខណៈនៅក្នុងប្រទេសអង់គ្លេសវិញគឺមេរោគ Delta បានបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់ជាង។ យ៉ាងណាក៏ដោយចុះ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង ប្រទេសជាច្រើនបានកើតមានការព្រួយបារម្ភយ៉ាងខ្លាំងហើយប្រទេសខ្លះបានបង្ខំចិត្តបិទជើងហោះហើរអន្តរជាតិសំខាន់ៗមួយចំនួនជាបន្ទាន់ ដែលកត្តានេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោកផងដែរ៕