ព័ត៌មានអន្តរជាតិ

អង្គការWHO បញ្ជាកថា អូមីក្រុងអាចនឹងកើនឡើងឬអត់នោះទេនាពេលអនាគត

កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញលទ្ធផលនៃការសិក្សាជាបឋមចំពោះវ៉ារ្យ៉ង់អូមីក្រុងថា មេរោគបំប្លែងខ្លួនថ្មីនេះអាចចម្លងបានលឿនជាងវ៉ារ្យ៉ង់ Delta និងអាចធ្វើឲ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងថយចុះ ប៉ុន្តែវាមិនបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ នៅក្នុងរបាយកាណ៍របស់ WHO បានបញ្ជាក់ថា ផ្អែកលើការសិក្សាត្រឹមពេលបច្ចុប្បន្ននេះដែលចំនួនអ្នកឆ្លងវ៉ារ្យ៉ង់អូមីក្រុងនៅមានចំនួនតិចនៅឡើយគឺគេអាចមើលឃើញថា អូមីក្រុងបានធ្វើឲ្យអ្នកជំងឺមានអាការៈកម្រិតស្រាល តែយ៉ាង​ណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា គ្រោះថ្នាក់របស់អូមីក្រុងអាចនឹងកើនឡើងឬអត់នោះទេនាពេលអនាគត ខណៈមេរោគនេះមានសមត្ថភាពពិសេសមួយគឺអាចផ្លាស់ប្តូររូបរាងបានយ៉ាងច្រើនដងបើធៀបនឹងមេរោគផ្សេងៗទៀត។គួររម្លឹកថា វ៉ារ្យ៉ង់អូមេក្រុងត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលចុងខែវិច្ឆិកាកន្លងទៅនេះ ខណៈគិតរហូតមកទល់នឹងពេលនេះមេរោគបំប្លែងខ្លួនថ្មីនេះបានបន្តរាតត្បាតទៅដល់ប្រទេសចំនួន ៦៣ហើយនៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងគឺមេរោគអូមីក្រុងអាចបង្កការរាត្បាតលឿនជាងមេរោគ Delta ខណៈនៅក្នុងប្រទេសអង់គ្លេសវិញគឺមេរោគ Delta បានបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់ជាង។ យ៉ាងណាក៏ដោយចុះ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង ប្រទេសជាច្រើនបានកើតមានការព្រួយបារម្ភយ៉ាងខ្លាំងហើយប្រទេសខ្លះបានបង្ខំចិត្តបិទជើងហោះហើរអន្តរជាតិសំខាន់ៗមួយចំនួនជាបន្ទាន់ ដែលកត្តានេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោកផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *