ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ីទំនងជាអស់មីស៊ីល ត្រូវដកទ័ពថយជាបណ្តោះអាសន្ន ទៅកាន់ Crimea

រុស្សីៈនៅក្នុងអត្ថបទមួយរបស់ កាសែត Kyiv Post ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឲ្យដឹងថា ទីក្រុងកំពង់ផែរបស់អ៊ុយក្រែន Odesa គឺជាគោលដៅនៃការវាយប្រហារដោយមីស៊ីល ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ លើទីតាំងការពារនៃទីក្រុង និងតំបន់។ នៅថ្ងៃដំបូង នៅពេលដែលរុស្ស៊ីចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដោយបានវាយប្រហារលើ Odesa មានភាពខ្លាំងក្លាបំផុត ប៉ុន្តែបន្ទាប់មក ក៏បានឃ្លាតឆ្ងាយពីការវាយលុកបន្តិចម្តងៗ ដែលប្រហែលអាចអស់គ្រាប់មីសុីល។
ដំបូង កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បានដាក់ការបិទផ្លូវទ័ពជើងទឹកលើកំពង់ផែ ក្នុងទីក្រុង Odesa ដើម្បីបិទផ្លូវពាណិជ្ជកម្ម និងដាក់សម្ពាធលើសេដ្ឋកិច្ចអ៊ុយក្រែន។
ចូលដល់សប្តាហ៍ទីពីររបស់ខ្លួន កងទ័ពជើងទឹករុស្ស៊ី បានបន្តវាយប្រហារលើផ្នែកការពាររបស់អ៊ុយក្រែនតាមឆ្នេរសមុទ្រ។ វត្តមាន “ការគំរាមកំហែង” របស់ពួកគេ បានបង្កើនក្តីសង្ឃឹមនៃប្រតិបត្តិការតាមសមុទ្រនាពេលខាងមុខ។ តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ភាគីរុស្ស៊ីមិនអាចបំពេញបំណងនេះបានទេ។
ជាពិសេស អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារទៅលើកប៉ាល់ទ័ពជើងទឹកទំនើបបំផុតមួយរបស់កងនាវាសមុទ្រខ្មៅ គឺទូកល្បាតរុស្ស៊ី “Vasily Bykov” ដែលមាននាវិកចំនួន ៣២ នាក់៕

Ðîññèÿ. Ïóñê âûñîêîòî÷íîé êðûëàòîé ðàêåòû “Êàëèáð” ñ íàäâîäíîãî êîðàáëÿ èç àêâàòîðèè Áàðåíöåâà è Êàñïèéñêîãî ìîðåé ïî öåëÿì íà áåðåãó â õîäå ñòðàòåãè÷åñêîãî êîìàíäíî-øòàáíîãî ó÷åíèé “Ãðîì-2019”. Ñíèìîê ñ âèäåî. Ìàêñèìàëüíî âîçìîæíîå êà÷åñòâî. Ìèíèñòåðñòâî îáîðîíû ÐÔ/ÒÀÑÑ
adm

Leave a Reply

Your email address will not be published. Required fields are marked *