ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មន្រ្ដីរាជការប្រមាណជិត ៤០ នាក់ នៃ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ដែលមានតួនាទី ចាប់ពីមន្ត្រី អនុប្រធានការិយាល័យ ប្រធានការិយាល័យ និង អនុប្រធានមន្ទីរ បានរួមគ្នាជាក្រុមផ្ដិតមេដៃប្ដឹងលោក អាង ណារឹទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ទៅ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈ អភិបាលខេត្តបន្ទាយមានជ័យ ។  

តាមរយៈលិខិតមួយច្បាប់ ២ទំព័រ ចុះថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ មន្ត្រីរាជការដែលបានផ្ដិតមេដៃប្ដឹងលោក អាង ណារឹទ្ធ គឺសំណូមពរអោយថ្នាក់ដឹកនាំដោះដូរលោក អាង ណារិទ្ធ ចេញពី ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ ក្រោមការរៀបរាប់ថា លោក អាង ណារឹទ្ធ ដឹកនាំមិនបានត្រឹមត្រូវ និងបង្ករបញ្ហាជាច្រេីនក្នុងមន្ទីរ រួមទាំងកិបកេងថវិការង្វាន់មន្ត្រីថែមទៀត ។ លោក អាង ណារឹទ្ធ បានមកកាន់តួនាទីជាប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ខេត្តបន្ទាយមានជ័យជំនួសលោកប្រាក់ ប៉ូលី នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ។ លោក អាង ណារឹទ្ធ បានបញ្ជាក់ថា ពិតជាមានមន្ត្រីក្រោមឱវាទរួមគ្នាប្ដឹងលោកពិតប្រាកដមែន ។

ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ៖ ហ្វីលីពីនជាប្រទេសកើតជំងឺអេដស៍ខ្លាំងបំផុតមួយរបស់ពិភពលោក

ការឆ្លងមេរោគអេដស៍កំពុងកើនឡើងនៅក្នុងប្រទេសហ្វីលីពីន ដោយអ្នកជំនាញបានស្តីបន្ទោសការណាត់ជួបតាមអ៊ីនធើណិត និងកង្វះការអប់រំអំពីបញ្ហាផ្លូវភេទ បានជំរុញឱ្យអត្រាឆ្លងមេរោគអេដស៍រីករាលដាលខ្លាំង។   ស្របពេលតិចជាងមួយភាគរយនៃប្រជាជនសរុបជាង ១១០លាននាក់របស់ប្រទេសហ្វីលីពីន បានធ្វើរោគវិនិច្ឆ័យរកឃើញផ្ទុកជំងឺអេដស៍នោះ ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ហ្វីលីពីនជាប្រទេសកើតមេរោគនេះខ្លាំងបំផុតមួយរបស់ពិភពលោក។ ទន្ទឹមគ្នា មន្ត្រីសុខាភិបាលហ្វីលីពីនបានព្រមានថា ចំនួនអ្នកធ្វើតេស្តវិជ្ជមានមេរោគអេដស៍ជារៀងរាល់ឆ្នាំកំពុងកើនឡើង ដូច្នេះគេរំពឹងថា អត្រាឆ្លងជំងឺនេះ អាចកើនឡើងលើសពីទ្វេដង ដល់ជាង ៤០០,០០០នាក់នៅឆ្នាំ ២០៣០។   ភាគច្រើននៃការឆ្លងមេរោគអេដស៍ថ្មីៗ គឺស្ថិតក្នុងចំណោមបុរសរួមភេទជាមួយបុរស និងស្ត្រីកែភេទ ហើយក្មេងជំទង់កើនឡើងខ្លាំងជាងគេ។ ការសិក្សាផ្នែកសុខភាពផ្លូវភេទរបស់វិទ្យាស្ថានប្រជាជនហ្វីលីពីនក្នុងឆ្នាំ ២០២១ បានបង្ហាញថា ជាងមួយភាគបីនៃយុវជនហ្វីលីពីន។

ព័ត៌មានអន្តរជាតិ

Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ

(ភ្នំពេញ)៖ ក្រុមហ៊ុន Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ ។ នេះបើយោងតាមបណ្តាញសង្គម របស់ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។   កន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការលុបចោលគណនីដែលមិនបានប្រើប្រាស់រយៈពេល ២ ឆ្នាំ។ មានន័យថា រាល់ទិន្នន័យរបស់អ្នកទាំងអស់ដែលរក្សាទុកនៅក្នុង Gmail, YouTube, Photos, Docs, Drive, Meet និង Calendar អាចនឹងត្រូវលប់ចោល។   គណនីដែលត្រូវបានរាប់ថា មានសកម្មភាព ដរាបណាអ្នកប្រើប្រាស់ធ្វើការ log-in ចូលរួមធ្វើសកម្មភាពណាមួយដូចជា អាន ឬបញ្ជូនសារ, មើលវិដេអូក្នុងយូធូប ឬប្រើប្រាស់ Google Search ជាដើម។

ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលផ្តល់ការអភិវឌ្ឍពិតៗមិនមែនសម្តែងដូចការរិះគន់របស់ក្រុមប្រឆាំងនោះទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលបានផ្តល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋ ពិតៗ ដោយបានគិតគូរជំរុញជីវភាពពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ មិនមែនជាការសម្តែងតែរូបភាព ដូចការលើកឡើងរបស់ក្រុមប្រឆាំងថា រដ្ឋាភិបាលធ្វើនយោបាយប្រជាភិថុតិនោះឡើយ។   សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មានសារព័ត៌មាននៅក្រៅស្រុកចោទថា រដ្ឋាភិបាលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើនយោបាយប្រជាភិថុតិ ដោយរិះគន់ថា ធ្វើអ្វីគ្រាន់តែធ្វើតែរូបភាព គ្មានលទ្ធផលជាក់ស្តែងនោះទេ។   សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ឥឡូវសួរពលរដ្ឋនៅទីនេះ ភ្លើងហ្នឹង[អគ្គិសនី] ភ្លើងសប្បនិម្មិត ឬភ្លើងមែនទែន? មិនមែនគេថតកុន ហើយយកទៅវិញទេ? ជាក់ស្តែង ពលរដ្ឋបានភ្លើងប្រើ។ បើសិនជាអត់ភ្លើង អម្បាញ់មិញ ពលរដ្ឋលើកទូរស័ព្ទមកសុទ្ធតែទូរស័ព្ទឆ្លាត បានអីសាកថ្ម»។  

ព័ត៌មាន

ក្រសួងព័ត៌មាន ស្នើស្ថានទូតបារាំង ជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំងនៅកម្ពុជា

ក្រសួងព័ត៌មាន បានស្នើដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ដើម្បីលើកស្ទួយការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។ ការស្នើនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមួយចំនួនបាននឹងកំពុងផ្សាយព័ត៌មានជាភាសាបារាំងរួចជាស្រេចទៅហើយនាពេលបច្ចុប្បន្ន ។ សំណើរនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្ដម M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ នេះបើតាមក្រសួងព័ត៌មានស្តីពីជំនួបនោះ។ ឯកឧត្ដម នេត្រ ភក្ត្រា បានលើកឡើងថា ដោយសារប្រទេសបារាំង មានអ្នកជំនាញសារព័ត៌មាន និងមានបទពិសោធន៍ច្រើនទាក់ទងការងារនេះ ដូច្នេះការជួយគាំទ្រទៅលើការបណ្ដុះបណ្ដាលលើវិស័យព័ត៌មាននេះ ដើម្បីឱ្យកម្ពុជាអាចធ្វើការដកបទពិសោធន៍បន្ថែម។

ព័ត៌មាន

តារាចម្រៀង ពេជ្រ រដ្ឋា ដែលធ្លាប់ត្រូវសម្ដេចតេជោ ហ៊ុន សែន សរសើរពីទឹកដមសំឡេង បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅស្រុកភ្នំក្រវាញ 

តារាចម្រៀងលោក ពេជ្រ រដ្ឋា ដែលជាអ្នកខេត្តពោធិ៍សាត់ ហើយធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សរសើរជាសាធារណៈមិនដាច់ពីមាត់អំពីទឹកដមសំឡេងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត ពេលត្រឡប់មកពីច្រៀងក្នុងកម្មវិធីអាពាហ៍ពិពាហ៍។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូនេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២៧/២៨ ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។   តារាចម្រៀង ពេជ្រ រដ្ឋា ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិ៍សាត់ 1I-0443 បើកពីត្បូងទៅជើង ដោយចេញមកពីក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ហើយត្រឡប់មកផ្ទះវិញ លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានដួលបោកទៅហ្នឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់។

ព័ត៌មាន

គុនល្បុក្កតោខ្មែរ កាន់តែវិវត្តខ្លាំង ក្រោយចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ 

អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនៅកម្ពុជា យល់ឃើញថា រយៈពេល១ឆ្នាំ ក្រោយការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៣) ឃើញថា គុនល្បុក្កតោខ្មែរ កាន់តែលេចធ្លោ និងកំពុងស្ថិតក្នុងដំណើរវិវត្តខ្លាំង។   លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយលោកបានចាត់ទុកថា ការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាជោគជ័យមួយ និងជាមោទនភាពជាតិថ្មីមួយទៀត និងបានបង្ហាញថា កម្ពុជា បានប្រឹងប្រែងលើកស្ទួយសម្បត្តិវប្បធម៌ជាតិ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគ្រប់ភាពគីពាក់ព័ន្ធ។

ព័ត៌មាន

ថ្ងៃទី ៣០ ខែវិច្ឆិកាក្រុមហ៊ុនធំៗ ចំនួន៧ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមជាង ៥០០កន្លែង ទៀតដល់យុវជន

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃ ទី៣០ ខែវិច្ឆិកា ស្អែកនេះ។   ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារប្រចាំខែនាថ្ងៃទី៣០នោះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ព័ត៌មាន

អ្នកទេសចរជាង ៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាបក្នុងឱកាសបុណ្យអុំទូក 

អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ បានមកកម្សាន នៅ ក្នុងខេត្តសៀមរាប នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ។   បើយោងតាមរបាយការណ៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀម រាប បានឲ្យដឹងថា នៅក្នុងថ្ងៃសម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ខេត្តសៀមរាប ទទួល ភ្ញៀវ ទេសចរ ដែលមកពី រាជធានី ខេត្ត ក្រុង ស្រុក មានចំនួនសរុប ៣០៤ពាន់២៦១នាក់ មានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦ពាន់៥៩២ នាក់ ក្នុងនោះភ្ញៀវទេចរបរទេស ចំនួន ចំនួន ១៤ពាន់២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧% បើប្រៀបធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦ពាន់៥៩២ នាក់ […]

ព័ត៌មាន

ខ្ញុំនិងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ។ 

ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។   ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ។   ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។   ខ្ញុំក៏សូមអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកំសាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋយើង។   🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok   […]