ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមមធ្យោបាយ និងសម្ភារ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចេញសារបន្ទាន់មួយ ដោយបានបញ្ជាទៅកាន់ស្ថាប័នថ្នាក់ជាតិ និងអភិបាលរាជធានី ខេត្ត ត្រូវក្តាប់ឱ្យជាប់នូវស្ថានភាពទឹកជំនន់ និងត្រៀមមធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការណែនាំនេះស្របពេលដែលបញ្ហាទឹកជំនន់ បានកំពុងកើតមានឡើងនៅតាមបណ្តារាជធានី ខេត្ត មួយចំនួនក្នុងប្រទេសកម្ពុជា ខណៈខេត្តខ្លះបានប្រកាសពីកម្រិតអាសន្ននៃទឹកជំនន់ផងដែរ។

តាមរយៈសារសំឡេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកញ្ញា បានណែនាំដល់ស្ថាប័នថ្នាក់ជាតិ និងអភិបាលរាជធានី ខេត្ត ទាំងអស់ និងបណ្តាកងកម្លាំងប្រដាប់អាវុធ ត្រូវក្តាប់ឱ្យជាប់ តាមដានឱ្យជាប់ ដោះស្រាយឱ្យទាន់ពេលវេលា នៅក្នុងករណីដែលមានបញ្ហាទឹកជំនន់ ប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់។

adm

Leave a Reply

Your email address will not be published. Required fields are marked *