ព័ត៌មានអន្តរជាតិ

ថៃកាត់ទោសមេដឹកនាំចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាប់គុក ៤ឆ្នាំ ពីបទប្រមាថស្តេច

តុលាការថៃបានកាត់ទោសមេដឹកនាំឈានមុខម្នាក់ នៃចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយក្រុមយុវជន ឲ្យជាប់ពន្ធនាគារ រយៈពេលបួនឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។

លោក Anon Numpa ត្រូវបានកាត់ទោសនៅក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ដ៏តឹងរ៉ឹងរបស់ប្រទេសថៃ ជុំវិញសុន្ទរកថាដែលលោកបានធ្វើឡើង នៅទីក្រុងបាងកក ក្នុងឆ្នាំ ២០២០ អំឡុងបាតុកម្ម តាមដងផ្លូវ។

លោក Anon គឺជាអ្នកតវ៉ាម្នាក់ក្នុងចំណោមបាតុករមួយចំនួនដែលបានធ្វើការអំពាវនាវដែលមិនធ្លាប់មានពីមុនមក ឱ្យមានការកែទម្រង់របបរាជានិយម និងកែទម្រង់ច្បាប់ដែលការពារព្រះមហាក្សត្រ Maha Vajiralongkorn និង រាជវង្សានុវង្ស ពីការរិះគន់។

តុលាការព្រហ្មទណ្ឌក្រុងបាងកក បានសម្រេច កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សុន្ទរកថារបស់លោក Anon នៅវិមានប្រជាធិបតេយ្យ គឺជាការប្រមាថព្រះមហាក្សត្រ ដោយកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ។ លោកក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២ម៉ឺនបាត ឬ ៥៥០ដុល្លារ សម្រាប់ការបំពានច្បាប់គ្រាអាសន្ន ដែលចូលជាធរមាន នៅពេលនោះដែរ។ ប្រភពពី AFP

adm

Leave a Reply

Your email address will not be published. Required fields are marked *