ព័ត៌មាន

ក្រុមហ៊ុនកំពង់ផែកោះកុង៖ កំពង់ផែកោះកុង នឹងជួយដល់កំណើននៃការដឹកជញ្ជូនកសិផលរវាងកម្ពុជា និងចិន

កំពង់ផែកោះកុង ឬកោះកុងផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ដែលជាផែឯកជនមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញពីក្រៅប្រទេស ជាពិសេសការដោះដូរទំនិញពីប្រទេសចិន។

ដាក់ឱ្យដំណើរការសាកល្បងនូវ កំពង់ផែកោះកុងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយនាថ្ងៃបើកដំណើរការសាកល្បងនោះក៏មានវត្តមាននាវាដឹកទំនិញមួយគ្រឿងបានចូលមកចតផងដែរ។ កំពង់ផែនេះ មានជម្រៅទឹក១១,២ម៉ែត្រ និងអាចចតនាវា ដែលមានទំងន់ចាប់ពីមួយម៉ឺនតោនឡើងទៅ ចំនួនពីរគ្រឿង ក្នុងពេលតែមួយ។

លោក កាវ លាំង ប្រធានក្រុមហ៊ុនកំពង់ផែកោះកុង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញាថា កំពង់ផែកោះកុងរបស់ក្រុមហ៊ុនលោកនេះ បានធ្វើឱ្យការទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិន ដើម្បីភាពរីកចម្រើនគ្រប់ផ្នែកវិស័យ

adm

Leave a Reply

Your email address will not be published. Required fields are marked *