ព័ត៌មាន

ភាពរីកចម្រើននៃវិស័យ EV របស់ឥណ្ឌូនេស៊ី អាចជួយជំរុញការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

យោងតាមប្រភពពី CNBC រាយការណ៍ថា គោលនយោបាយ EV របស់ឥណ្ឌូនេស៊ីបានទាក់ទាញអ្នកវិនិយោគទូទាំងពិភពលោកមកលើប្រទេសនេះ ប៉ុន្តែអ្នកជំនាញនិយាយថា វាក៏ ជួយជំរុញការវិនិយោគលើឧស្សាហកម្មរថយន្តនៅអាស៊ីអាគ្នេយ៍ឲ្យកាន់តែទូលំទូលាយផងដែរ។

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍សម្បូរទៅដោយធនាធានធម្មជាតិដូចជា ទង់ដែង នីកែល កូបាល់ និង បុកស៊ីត ដែលសុទ្ធតែជាវត្ថុធាតុដើមចាំបាច់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ លើសពីនេះ ឥណ្ឌូណេស៊ីមានទុនបម្រុង នីកែល ស្ទើរតែ ១ ភាគ ៤ នៃពិភពលោក និងជាអ្នកនាំចេញ នីកែល ដ៏ធំបំផុត ហើយប្រទេសនេះបានទាក់ទាញក្រុមហ៊ុន Tesla ក្នុងក្តីសង្ឃឹមថានឹងបង្វែរធនធានរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់របស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ គោលដៅរបស់ប្រទេសនេះចង់ក្លាយជាមជ្ឈមណ្ឌលថាមពលថ្ម EV របស់ពិភពលោកបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី ដូចជា Toyota និង Hyundai បាន វិនិយោគ រាប់ ពាន់ លាន ដុល្លារ ដើម្បី ពង្រីក កន្លែង ផលិត រថយន្ត EV នៅ ឥណ្ឌូនេស៊ី។

adm

Leave a Reply

Your email address will not be published. Required fields are marked *