ព័ត៌មាន

រថយន្ត បុកម៉ូតូពីក្រោយ បណ្តាលអោយបុរសម្នាក់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុនពេលកើតហេតុមាន ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ កំពង់ចាម 1B-2003 បើកបរដោយឈ្មោះ ផ្លុង ក្ដឹប ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតឆ្ពោះមកទិសខាងលិច លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកHyundai ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7858 សណ្ដោងសឺម៉ីរ៉ឺម៉ក ពណ៌ស្វាយ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3095 ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា មកបុកយ៉ាងពេញទំហឹងបណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់នៅនិងកន្លែងកើត។

ក្រោយកើតហេតុ សពផ្នែកជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងទាំង០២គ្រឿងខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *