ព័ត៌មានស៊ើបអង្កេត

គ្រោះមហន្តរាយធម្មជាតិបណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួន ១៤៧នាក់ក្នុងខែកក្កដា នៅប្រទេសចិន

 

ប្រទេសចិននៅថ្ងៃសុក្រនេះបានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមានមនុស្សស្លាប់ ឬបាត់ខ្លួន ១៤៧នាក់នៅក្នុងខែកក្កដា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំ។

ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់ថា មនុស្សស្លាប់ ឬបាត់ខ្លួន ១៤២នាក់នៅក្នុងរបាយការណ៍ខែកក្កដា ដែលបណ្តាលមកពីទឹកជំនន់ ឬគ្រោះមហន្តរាយភូមិសាស្រ្ត។ ចំណែកមនុស្សស្លាប់ ឬបាត់ខ្លួន ៥នាក់ទៀត គឺដោយសារគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត។

យោងតាមរបាយការណ៍បានបង្ហាញថា ផ្ទះសម្បែងជាង ២,៣០០ខ្នងបានដួលរលំ ហើយការខាតបង់សេដ្ឋកិច្ចផ្ទាល់មានចំនួន ១៥.៨ពាន់លានយ័ន ឬប្រមាណ ២.២ពាន់លានដុល្លារ។ ប្រទេសចិនបានទទួលរងការវាយប្រហារយ៉ាងខ្លាំង ពីអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គិតចាប់ពីរលកកម្ដៅបំបែកកំណត់ត្រា រហូតដល់ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *