ព័ត៌មានសន្តិសុខសង្គម

សហគមន៍តាំងយូរ ភ្នំត្បែងមានជ័យ ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តលម្ហែជាមួយនឹងធម្មជាតិដ៏សម្បូរបែប

 

សំលេងសត្វ និងសំលេងទឹកជ្រោះ បានធ្វើឲ្យសហគមន៍តាំងយូរ ភ្នំត្បែងមានជ័យ ស្ថិតនៅឃុំបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តលម្ហែជាមួយនឹងធម្មជាតិដ៏សម្បូរបែប។

ថ្លែងប្រាប់ក្រុមការងារទូរទស្សន៍អប្សរា លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា សហគមន៍ខាងលើនេះ មានឈ្មោះដើមថា “សហគមន៍ព្រៃឈើសេដ្ឋកិច្ចរុងរឿង” បង្កើតឡើងលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥  ប៉ុន្តែត្រូវបានរំសាយចោលម្តង តែបង្កើតឡើងម្តងទៀតក្នុងឆ្នាំ២០១៩ ដែលមានឈ្មោះថា សហគមន៍តំបន់ការពារធម្មជាតិតាំងយូរគណកម្មការ៩នាក់ដឹកនាំ និងមានសមាជិកសរុប៤០៥នាក់ ធ្វើសកម្មភាពការពារព្រៃឈើ សត្វព្រៃ និងរុករកតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗបន្ថែមទៀត។

adm

Leave a Reply

Your email address will not be published. Required fields are marked *