ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ រួមដំណើរជាមួយនារីវ័យក្មេង ២នាក់ទៀត បើករថយន្ត មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តខ្ទេចមួយចំហៀងមុខ

 

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបផ្សារទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសម្នាក់រួមដំណើរជាមួយនារីវ័យក្មេងចំនួនពីរនាក់ទៀត បើករថយន្ត camry មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តខ្ទេចមួយចំហៀងមុខខាងឆ្វេង តែសំណាងដែរដែលអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។

មុនកើតហេតុគេឃើញបុរសម្នាក់និងមាននារីវ័យក្មេងចំនួនពីរនាក់ទៀត រួមដំណើរជាមួយបានបើករថយន្ត camry មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ2BB-7756ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទេចមួយចំហៀងផ្នែកខាងមុខខាងឆ្វេងខូចខាតយ៉ាងដំណំទៅមុខលែងរួច តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។

សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *