ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រោយពីការផ្ទុះអាវុធ ស្រាវជ្រាវមុខសញ្ញា ឈានដល់ឃាត់ខ្លួនជនជាតិថៃ ប្រុស-ស្រី ៧ នាក់ ដកហូតអាវុធខ្លី ២ដើម និងសារធាតុញៀន ចំនួន ១៦ប្រភេទ

 

បន្ទាយមានជ័យៈ លោកវរសេនីឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ថា ក្រោយពីការផ្ទុះអាវុធ បង្កបាតុភាពអសន្តិសុខ ខូចសណ្តាប់ធ្នាប់ ប៉ះពាល់ធ្ងន់ធ្ងរការអនុវត្តន៍ផែនការ ភូមិ ឃុំ មានសុវត្ថិភាព ប្រចាំថ្ងៃ និងពិសេស ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត ឆ្ពោះទៅថ្ងៃបោះឆ្នោត សាកល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ កាលពីថ្ងៃទី ៦-៧ ខែកក្កដា កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត បានចេញស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញា ឈានដល់ឃាត់ខ្លួនជនជាតិថៃ ប្រុស-ស្រីចំនួន ៧ នាក់ ក្នុងនោះ ក៏បានដកហូតអាវុធខ្លី ២ដើម និងសារធាតុញៀន ចំនួន ១៦ប្រភេទ។
ជនសង្ស័យដែលជាជនជាតិថៃ ចំនួន ៧ នាក់ រួមមានៈ ១.ឈ្មោះ គីតធីជុង ស៊ុមប៊ុត ភេទប្រុស អាយុ ២៣ ឆ្នាំ, ២.ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុស អាយុ ២៦ ឆ្នាំ,
៣.ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រាថុលណាកុល ភេទប្រុស អាយុ ២៧ ឆ្នាំ, ៤.ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ, ៥.ឈ្មោះ ភិរ៉ាផាត សៀកសាត ភេទប្រុស អាយុ ២០ ឆ្នាំ, ៦.ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ, ៧.ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិថៃទាំងនេះ ស្នាក់នៅក្រុងប៉ោយប៉ែត។
កាលពីថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង ១១ ថ្ងៃត្រង់ នៅចំណុចភូមិមិត្តភាពសង្កាត់-ក្រុងប៉ោយប៉ែត មានករណីផ្ទុះអាវុធមួយ គួរឱ្យកត់សម្គាល់។
យោងតាមការណែនាំ និងបទបញ្ជារពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រៈរាជអាជ្ញាសាលាដំបូង ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា បានចុះបង្ក្រាបឃាត់ខ្លួនជាតិថៃ បានចំនួន ៧ នាក់ ស្រី ១នាក់ និងបានរឹបអូសដកហូតវត្ថុតាងគ្រឿងញៀន និងសាធាតុញៀន មានចំនួន ១៦ ប្រភេទ ដូចជា ថ្នាំញៀន ប្រភេទគ្រាប់ចតុកោណកែង ចំនួន ២១ គ្រាប់ ថ្នាំគ្រាប់ពណ៌ស្វាយអក្ស (RR) ចំនួន ២០ គ្រាប់ ថ្នាំគ្រាប់ពណ៌ទឹក ដោះគោ (DIOR) ចំនួន ៤៩ គ្រាប់ ថ្នាំគ្រាប់ពណ៌បៃតង អក្ស (FRIMIN5) ចំនួន ៥ បន្ទះ, ថ្នាំគ្រាប់ពណ៌ក្រហម (FRIMIN5) ចំនួន ១៥ បន្ទះ, ថ្នាំញៀនក្រាមពណ៌សថ្លា ៣ ថង់ស្មើនឹង ៣,៨២ ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៥ គ្រឿង, គ្រឿងញៀនប្រភេទ ម្សៅម៉ត់សថ្លា ចំនួន ២៥ ថង់តូច ស្មើនឹង ១២៣,៣១ ក្រាម, ថ្នាំគ្រាប់ពណ៌ការ៉ុតអក្ស (WY) ចំនួន ៤៤០ គ្រាប់, ថ្នាំគ្រាប់ពណ៌ក្រហម (WY) ចំនួន ៥០ គ្រាប់ ស្មើនឹង ៤,៥០ ក្រាម និងអាវុធខ្លី ២ ដើម ដែលមាន ២ បង់ ចំនួន ២២ គ្រាប់, សៀវភៅប៉ាស្ព័រ ៤ក្បាល, អត្តសញ្ញាណប័ណ្ណថៃ ៣ សន្លឹក, ដបទឹកថ្នាំអក្ស (ALLERGIN) ចំនួន ២៥ ដប និងទូរស័ព្ទដៃ ១គ្រឿង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *