ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រុមហ៊ុន ហាវេស ផេរភើរ បុក និងកិនបុរសម្នាក់ស្លាប់ នៅភ្នំពេញ

 

(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធម ខណៈកំពុងជិះម៉ូតូត្រូវរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ហាវេស ផេរភើរ បុកពីក្រោយពេញទំហឹង ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ព្រែកប្រណាក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនពេលកើតមានបុរសម្នាក់ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FD-8928 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច ខណៈមកចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទំនិញ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-2325 បើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង ខណៈអ្នកជិះត្រូវរថយន្តកិនចំក្បាលបាត់បង់ជីវិតភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ សពបុរសនេះ មានឈ្មោះ ជូ សៀង អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅឃុំដំរីពូន ក្រុងព្រៃវែង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ម៉ូតូរបស់ជនរងគ្រោះ និងរថយន្តបង្កត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកសាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

adm

Leave a Reply

Your email address will not be published. Required fields are marked *