(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរី ពិសិដ្ឋ អភិបាលរងខណ្ឌ និងមន្រ្តីពាក់ព័ន្ធបានព្យាយាមអស់រយៈកាលជាងកន្លះឆ្នាំ ក្នុងការសម្របសម្រួលចរចាដោះស្រាយតាម គោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ដែលរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ តាមផ្លូវលេខ១០១ កែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្ត រុះរើដោះដូរតាមគោលនយោបាយដោយការពេញចិត្តប្រកបដោយស្នាមញញឹម។ លោក អាំង សិរី ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ក្រោមកិច្ចសហការរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជម្រុញលើកទឹកចិត្ត សហការឧបត្ថម្ភគាំទ្រផ្តល់លទ្ធភាពមធ្យោបាយគ្រប់បែបយ៉ាងមកដល់រដ្ឋបាលខណ្ឌ ទីបំផុតប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ឯកភាពស្ម័គ្រចិត្តសហការរុះរើសំណង់មិនរៀបរយនេះ ចេញយ៉ាងយូរត្រឹមសប្តាហ៍ក្រោយ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារនេះ រស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋផ្លូវលេខ១០១ កែងនិងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមនចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្តរុះរើដោះដូរតាមគោល នយោបាយ ដោយការពេញចិត្តប្រកបដោយស្នាមញញឹមគឺដើម្បីភាពស្រស់បំព្រងនៃទីក្រុងភ្នំពេញ៕
សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ ៖ (ទី១)-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង (ទី២)- ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បី ជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលជាច្រើននាក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រាប់ទាំងលោកអធិការរង ប្រធានផ្នែក នាយរងផ្នែក និងនាយនគរបាលតាមបណ្តាញប៉ុស្តិ៍ បានរួមគ្នាប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ត សុំឱ្យផ្លាស់ប្តូរអធិការនគរបាលស្រុកបសេដ្ឋ លោក អ៊ុំ ចំរើន ចេញដោយសារមន្ត្រីនគរបាលរូបនេះ បានប្រព្រឹត្តកំហុសជាច្រើន ដែលពួកគាត់មិនអាចទទួលយកបាន និងមិនព្រមឲ្យបន្តតំណែងជាអធិការនគរបាលស្រុកទៀត។ នៅក្នុងពាក្យបណ្ដឹងរបស់មន្ត្រីនគរបាលស្រុកបសេដ្ឋ ដែលទទួលបាននៅព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២១ នេះ បានរៀបរាប់ថា លោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ បានប្រព្រឹត្តទង្វើមួយចំនួនរួមមាន ៖ *រាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រីក្រោមឱវាទ តែងទាមទារលាភសក្ការៈ ពោលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន *ចំពោះការងារកសាងអង្គភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវិញ គ្មានរីកចម្រើនទាល់តែសោះ *មិនឲ្យតម្លៃដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដឹកនាំខ្វះក្រមសីលធម៌ ហើយគ្មានការទទួលខុសត្រូវ *ចំពោះចរិតឫកពាមិនសមជាថ្នាក់ដឹកនាំ ឬមិនធ្វើជាគំរូដល់កូនចៅ ជារឿយៗបានជេរប្រមាថមើលងាយកូនចៅក្រោមឱវាទ […]