ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកអូឌីបុកជាមួយរថយន្តព្រូស បណ្តាលឱ្យរងការខូចខាតទាំងសងខាង

 

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៥១៦កែងផ្លូវលេខ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
រថយន្តស៊េរីទំនេីបម៉ាកអូឌីមួយគ្រឿងបានបេីកបុកជាមួយរថយន្តព្រូសនៅត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតទាំងសងខាង។

មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z -9267 បេីកបរដោយនារីជនជាតិចិនម្នាក់ធ្វេីដំណើរតាមបណ្ដោយផ្លូវលេខ២៨៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកអូឌីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-8878ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីលិចទៅកើតក៏ជ្រុលបុកជាមួយរថយន្តព្រូសចំពីចំហៀងខាងមុខខាងឆ្វេងបណ្ដាលឱ្យរថយន្តព្រូសដាច់កាឡេកង់ទៅមុខលែងរួច។ ចំណែករថយន្តអូឌីខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វេីការសម្របសម្រួល តែដោយភាគីទាំងពីរសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *