ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរស០៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ស្រាប់តែជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀត បានរងរបួសធ្ងន់ស្រាល

 

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។

បុរសរងគ្រោះដែលស្លាប់មានឈ្មោះ ផាន់ លិន ភេទប្រុសអាយុ ២៧ ឆ្នាំ មុខរបរដាំផ្កា ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅឃុំឃ្លាំងមឿង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (អ្នកអង្គុយកណ្ដាល)។ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ និងម្នាក់ទៀតអង្គុយខាងក្រោយរងរបួសស្រាល។

មុនកើតហេតុ ពួកគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ក្រហមលាយស ពាក់ផ្លាកលេខភ្នំពេញ1KB-0151 ដេីរលេងកម្សាន្ត ដោយបានជិះចេញពីទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះដែលស្លាប់ បានធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើផ្លូវរាងកោងបន្តិច ក៏ជ្រុលទៅបុកឃឿនសួនពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបុរសម្នាក់ដួលបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ស្រាល ហេីយអ្នករបួសធ្ងន់ក៏ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានសាច់ញាតិជនរងគ្រោះជាច្រើននាក់ បានមកដល់កន្លែងកើតហេតុផងដែរ ។ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សព ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *