នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះរាជសកម្មភាពដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕
រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ៦ អគារលេខ៦១ ក្នុងបរិវេណសួនឧស្សាហកម្ម កាណាឌីយ៉ា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះឈ្មោះថា អៀង អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើត នៅស្រុកបារភ្នំ ខេត្តព្រៃវែង ។ ស្ត្រីរងគ្រោះមានប្ដីជាកម្មកររោងចក្រកាត់ដេរដូចគ្នាដែរ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកប្ដីប្រពន្ធ១គូនេះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ហើយដើមចមចេញពីភ្លើងប្រច័ណ្ឌតែម្ដង ។ ដោយអ្នកទាំង២នាក់ប្រច័ណ្ឌគ្នាទៅវិញទៅមក ។ មុនពេលកើតហេតុ នៅវេលាយប់ថ្ងៃទី១៦ ខែសីហា ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងម្ដងទៀត។ តាមប្រភពដដែលបានបន្តថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាឃាត់ទាំងយប់ ហើយបន្ទាប់ពីឈ្លោះគ្នារួចមក អ្នកទាំងពីក៏បានគេងបន្ទប់ផ្សេងគ្នា ដោយពុំមាននរណាចាប់អារម្មណ៍ ឬគិតថាស្ត្រីជាប្រពន្ធបញ្ចប់ជីវិតបែបនេះឡើយ លុះព្រឹកឡើងដោយសារតែពុំឃើញនាងចេញទៅធ្វើការងារ ទើបមិត្តភក្ដិទៅហៅ តែមិនឮឆ្លើយតបសោះ ក៏នាំគ្នាទម្លាយទ្វារចូលមើល ស្រាប់តែប្រទះឃើញនាងយកអៀមចងភ្ជាប់ជាមួយដែកបង្កាន់ដៃធ្នឹមឡៅតឿ បណ្តាលឱ្យបាត់បង់ជីវិតបាត់ទៅហើយ។ បន្ទាប់ពីកើតហេតុ ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យ និងប្រគល់ស.ពជូនក្រុមគ្រួសារនាំយកធ្វើបុណ្យតាមប្រពៃណី ៕
ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចពិជ័យសេនាទៀ បាញ់ បាននិងកំពុងសម្រុកបេីកយុទ្ធនាការចុះចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋតាមគោលដៅដែលអាជ្ញាធរមូលដ្ឋានបានរៀបចំ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញឲ្យបានរួសរាន់មកទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ចាប់ពីពេលនេះតទៅ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២២នេះនៅទីតាំងផ្សារជម្ពូវ័នក៏មិនខុសពីទីតាំងផ្សេងទៀតដែរ គឺបានដំណើរការចាក់វ៉ាក់សាំងជូនអាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។ លោកលាភប៊ុនរិទ្ធប្រធានផ្សារជម្ពូវ័នបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧មេសានេះថាដោយមានការយកចិត្តទុកដាក់ពីលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានរៀបចំអោយមានទីតាំងចាក់វ៉ាក់សាំងកូវីដ១៩នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីជួយសម្រួលនិងអាចបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអាជីវករដែលរវល់ក្នុងការប្រកបអាជីវកម្មអាចឆ្លៀតពេលមកចាក់វ៉ាក់សាំងបានគ្រប់គ្នា ។ លោកប្រធានផ្សារក៏បានអោយដឹងដែរថាការចាក់វ៉ាក់សាំងនៅពេលនេះគឺមានទាំងអ្នកដែលមិនទាន់បានចាក់សោះដូសជំរុញលើកទី៣និងលើកទី៤ ។ ការចាក់វ៉ាក់សាំងដែលធ្វើឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនាទៀបាញ់មានរយៈពេល៧ថ្ងៃដែលចាប់ផ្តើមចាក់នៅព្រឹកថ្ងៃទី២៧ មេសានេះតទៅ។ ជាមួយគ្នានេះលោកលាភប៊ុនរិទ្ធក៏បានអំពាវនាវឱ្យអាជីវកនិងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាផងដែរ។ បើតាមមន្ត្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា៖ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងក្រៅពីផ្សារជម្ពូវ័ន នៅមានផ្សារពោធិចិតុង,ផ្សារសិនជូរីផ្លាហ្សាក៏បានបង្កើតទីតាំងចាក់វ៉ាក់សាំងជូនអាជីវករនិងប្រជាពលរដ្ឋផងដែរ រីឯនៅក្នុងសង្កាត់ចោមចៅទី៣ ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចពិជ័យសេនាទៀ បាញ់ ចុះចាក់នៅតាមផ្ទះចាក់ជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។ ដោយឡែកលោកហ៊តរដ្ឋាចៅសង្កាត់ត្រពាំងក្រសាំងបានឱ្យដឹងដែរថា៖ថ្ងៃនេះមានបងប្អូនប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងដូសជំរុញយ៉ាងច្រើននៅគោលដៅប៉ុស្ដិ៍សុខភាពត្រពាំងក្រសាំងរយៈពេល២ថ្ងៃមកនេះមានប្រមាណជិត៣០០នាក់ហើយដែរ ។ សូមបញ្ជាក់ថា៖កន្លងមកនេះការចាក់វ៉ាក់សាំងការពារកូវីដ១៩បានធ្វើឡើងនៅតាមរោងចក្រមណ្ឌលសុខភាព និងទីសាធារណៈមួយចំនួនទៀត តែពេលនេះបានឈានដល់ទីផ្សាររដ្ឋហើយ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជុំវិញសុខុមាលភាពជូនប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២បានជូនដំណឹងពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញជូនពលរដ្ឋកម្មករសិស្សនិសិ្សតអ្នកលក់ដូរនៅតាមបណ្តារាជធានីខេត្តដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ១៩ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣និងដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕