ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្តេច​តេ​ជោ បញ្ជាក់ទៅក្រសួងការងារ និងខុទ្ទការល័យទទួលញត្តិ ទទួល​បាន​ញត្តិ​ហើយ តើ​របៀប​ដោះស្រាយ​យ៉ាងម៉េច?

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើការ​ដោះស្រាយ​ចំពោះ​ការ​ស្នើ​សុំ​ករណី​រោងចក្រ​បិទទ្វារ​ហើយ​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០២២ នៅ​អគារ​ពាណិជ្ជកម្ម និង​ពិ​ពរ​ណ៍​ជ្រោយចង្វារ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖« យប់មិញ​ខ្ញុំ​ឃើញ​រោងចក្រ​មួយ ហើយ​ល្ងាច​មិ​ញ​មាន​កម្មករ​កម្ម​រិ​នី​ទៅ​ខុទ្ទកាល័យ​ខ្ញុំ​ថា បាន​ដាក់​ញត្តិ​ជាង​មួយ​ខែ​ហើយ មិន​ទាន់​មាន​ចម្លើយ អា​លូវ​នេះ​សូម​បញ្ជាក់​ទៅ​ទាំង​ក្រសួង​ការងារ ទាំង​ខុ​ទ្ទ​ការ​ល័យ​ទទួល​បាន​ញត្តិ​ហើយ តើ​របៀប​ដោះស្រាយ​យ៉ាងម៉េច? នរណា​គេ​ទទួល​ញត្តិ​ហ្នឹង ហើយ​ញ​តិ្ត​ហ្នឹង​ប្រគល់​ឲ្យ​អ្នក​ណា ? គេ​ថា ក្រុមហ៊ុន​ហ្នឹង​គេ​បិទ​ហើយ គេ​ទៅ​បង្កើត​ក្រុមហ៊ុន​១​ទៀត (​ប៉ុន្តែ​ហ្នឹង​គេ​ប​ដិ​សេស​ថា អត់​មាន​ទេ​) តែ​ទោះបី​យ៉ាងម៉េច​ក៏​ដោយ​ត្រូវ​បើកប្រាក់​ឲ្យ​គេ ។ »

សម្តេច​ក៏​បាន​លើក​ឡើង​ថា ទោះបី ឬ​បង្កើត​ថ្មី​ក្តី ត្រូវ​តែ​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ។ សម្តេច​បញ្ជាក់​ថា ៖«​រឿង​នឹង គឺជា​រឿង​ដែល​ត្រូវធ្វើ ពីព្រោះ​សុខទុក្ខ​របស់​កម្មករ គាត់រ​ត់ម​ករក​យើង ដោយ​គាត់​ដាក់​ពាក្យ​ទៅ​ក្រសួង​ការងារ​តាំងពី​ខែឧសភា ហើយ​ចុង​ក្រោយ​កម្មករ​ទាំងនោះ​មិន ដឹង​ទៅ​ណា​ទេ មាន​តែ​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​តែ​ម្តង​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា បើ​ញត្តិ​របស់​កម្មករ​ស្វែងរក​ដំណោះស្រាយ​ទៀត គឺ​មាន​ន័យ​ចប់​ហើយ ។ សម្តេច​បាន​ស្នើ​ឲ្យ​ឯកឧត្តម អ៊ិ​ត​សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ ដោះស្រាយ​ជូន​កម្មករ​ដែល​ស្វែងរក​ដំណោះស្រាយ​ផង​ដែរ ។

សម្តេច​តេ​ជោ ក៏​បាន​ទម្លាយ​រឿង​ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​ជូន​កម្មករ​យ៉ាង​ដូច្នេះ​ថា ៖«​កាលពីមុន​ខ្ញុំ​ធ្លាប់​ឲ្យ​អស់លោក​ខ្ចី​លុយ​យក​ទៅ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ ហេតុ​អ្វី​ពេល​នេះ​អស់លោក​មិន​ដោះស្រាយ​ជូន​កម្មករ​» ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា បើ​រដ្ឋមន្ត្រី​គ្មាន​លុយ​ដោះស្រាយ​ជូន​កម្មករ​នៅ​រោងចក្រ​មួយ ដែល​មាន​ចំនួន​ជាង​៣០០​នាក់​ទេ មក​ខ្ចី​លុយ​រដ្ឋាភិបាល​ទៅ​ដោះស្រាយ​រួច​ចាំ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ជា​ក្រោយ ។

សម្តេច​បញ្ជាក់​ថា​«​តើ​នៅ​ចាំ​ទេ ឯកឧត្តម អ៊ិ​ត​សំ​ហេង ខ្លួនឯង ធ្លាប់​រដ្ឋាភិបាល (​ខ្ញុំ​)​ឲ្យ​ខ្ចី​លុយ​យក​ទៅ​ដោះស្រាយ​ជាមួយ​កម្មករ​សិន រួច​ហើយ​ចាំ​ដោះស្រាយ​ជាមួយ​ថៅ កែ​រោងចក្រ​តាម​ក្រោម តាម​រយៈ​ប្តឹង ឃាត់​ទុក ឬ​បង្ក​ទុក​ប្រាក់​តាម​ធនាគារ​» ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *