ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ម្ចាស់ក្រោលក្របីធ្វេសប្រហែសភ្លើងឆេះក្រោលក្របីសន្ធោសន្ធៅដោយម្ចាស់បំពក់ភ្នក់ភ្លើងមិនប្រយត្ន័បណ្តាលឲ្យរងរបួសសត្វគោ៣ក្បាលនិងក្របី២ក្បាលផ្អើលទាំងយប់

ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានសត្វក្របីនិងគោ៥ក្បាលបានរងរបួសរលាកពេញខ្លួននិងចំបើងឆេះអស់រាប់សិបដុំព្រមទាំងរបស់របរមួយចំនួនទៀតសំណាងមនុស្សមិនរងគ្រោះថ្នាក់បន្ទាប់ពីមានភ្លើងឆេះក្រោលក្របីសន្ធោសន្ធៅដោយម្ចាស់បំពក់ភ្នក់ភ្លើងមិនប្រយត្ន័។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២២ស្ថិតមនៅភូមិស្វាយគុយឃុំមេសរថ្ងក ស្រុកចន្ទ្រា។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់មានឈ្មោះប្រាក់ ជាន ភេទប្រុសអាយុ៥៦ ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិស្វាយគុយ ឃុំមេសរថ្ងក ស្រុកចន្ទ្រា។
រោងក្រោលក្របីដែលឆេះខូចខាតទាំងស្រុងមានទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រសង់ពីឈើដំបូលប្រក់ស័ង្កសី រងរបួសសត្វគោ៣ក្បាលនិងក្របី២ក្បាលនឹងចំបើងឆេះអស់ចំនួន ៣០ដុំ ព្រមទាំងរបស់របរមួយចំនួន។
តាមលោកប្រាក់ ជាន បានរៀបរាប់ប្រាប់អោយដឹងថាមុនកើតហេតុគាត់និងក្រុមគ្រួសារបានជួបជុំគ្នាហូបបាយដូចធម្មតាហើយក៏បានបំពក់ភ្នក់ភ្លើងក្បែរក្រោលក្របី។
ប្រភពបន្តថាក្រោយមកនៅវេលាម៉ោង១១និង១០នាទីយប់ស្រាប់តែមានផ្សែងនិងលាយអណ្ដាតភ្លើងឆេះក្រោលទើបគាត់ប្រញាប់ប្រញាលរត់ចេញពីក្នុងផ្ទះរត់ទៅជន្លៀសសត្វគោក្របីចេញពីក្នុងក្រោលបណ្ដាលអោយរបួសរលាកខ្លួនសត្វប៉ុន្តែមិនគ្រោះថ្នាក់ដល់រូបគាត់នោះទេ៕

   

adm

Leave a Reply

Your email address will not be published. Required fields are marked *