ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ក្រសួង​សាធារណការ ទទួលចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់ ក្នុងប្រទេស

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អនុញ្ញាត​ឲ្យ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​លើ​រថយន្ត​ចង្កូត​ស្ដាំ​ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​សាធារណការ​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១៣ កក្កដា បាន​ឲ្យ​ដឹង​ថា យោង​តាម​ប្រសាសន៍ និង​ការ​សម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ ដែល​បាន​អនុគ្រោះ​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​នៅ​សេសសល់​ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​ដោយ​ពុំ​ចាំបាច់​កែ​ច្នៃ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ។

ក្រសួង​សាធារណការ​បាន​គូសបញ្ជាក់​ថា «​សូម​ធ្វើការ​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត និង​អង្គភាព​ច្រក ចេញចូល​តែ​មួយ​រាជធានី​ខេត្ត ត្រូវ​ទទួល​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់ ផ្លា​ក​លេខ​សម្គាល់​យានជំនិះ លើ​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់ ក្នុង​ប្រទេស​ដែល​បាន​បំពេញ កាតព្វកិច្ច​ពន្ធ និង​អាករ​រួចរាល់ ស្រប​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​បង់ពន្ធ និង​អាករ​លើ រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​នៅ​សេសសល់ តាម​បែបបទ និង​នីតិវិធី​ដូច​បាន​អនុវត្ត​កន្លង​មក​នូវ​ទម្រង់​ផ្លា​ក​លេខ ចង្កូត​ស្តាំ ដូច​មាន​ក្នុង​ឧ​ប​សម្ព័ន្ធ​ភ្ជាប់ ជាមួយ​»​។

បន្ថែម​ពី​នេះ ក្រសួង​សាធារណការ ក៏​បាន​សង្ឃឹមថា បន្ទាប់​ពី​ទទួល​បាន​សេចក្ដីណែនាំ​នេះ អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី ខេត្ត និង​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រា​ធានី ខេត្ត​ត្រូវ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *