ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ ជិះម៉ូតូឌុបកូនប្រុសអាយុ៣ឆ្នាំ ចៃដន្យរអិលដួល ត្រូវរថយន្តកុងតីន័របើកកិនស្លាប់ភ្លាបៗយ៉ាងអណោចអធ័ម

កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូរអិលដួល ហើយត្រូវរថយន្តកិ.នបែ.កក្បាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៧.៦៨ ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុម នក់ ភេទប្រុស អាយុ៤៦ឆ្នាំ

រស់នៅភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ1K-0099 ធ្វើដំណើរពីទិសដៅពីកើតទៅលិច ឌុបកូនប្រុសអាយុ៣ឆ្នាំម្នាក់ លុះមកដល់ចំណុចកើតហេតុខាងលើ បានរអិលដួលដោយខ្លួនឯង ហើយមានរថយន្តមួយគ្រឿង ម៉ាកHINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-6786 អ្នកបើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរស្របទិសគ្នា កិ.នអ្នកជិះម៉ូតូស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកកូនប្រុសអាយុជាង៣ឆ្នាំងរបួស។

ក្រោយកើតហេតុ នគរបាលជំនាញចរាចរណ៍ នៃអធិការដ្ឋានស្រុកភ្នំស្រួច បានចុះមកធ្វើការវាស់វែង និងបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

 

adm

Leave a Reply

Your email address will not be published. Required fields are marked *