ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ប្រតិកម្ម​ប្រទេស​លោក​ខាងលិចដែលរិះគន់វាយ​ប្រហារ​កម្ពុជា​លើ​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​មិន​ចម្លែក​ចិត្ត​នៅ​ពេល​ដែល​ប្រទេសលោក​ខាងលិច ​និង​អង្គការ​ទទួល​ថវិកា​ពី​បរទេស រិះគន់​កម្ពុជា​រឿង​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ ពិសេសក្រោយការ​ចាប់​ខ្លួន​ស្ត្រី​ឈ្មោះ សេង ធារី ថ្មីៗនេះ។ លោក ​បាន​រំលឹក​ពី​សំណួរ​របស់​លោកកាលពី​ជាង ៩០ថ្ងៃមុន ពាក់​ព័ន្ធ​ប្រទេស​លោក​ខាងលិច​បិទ​សារព័ត៌មាន​ធំៗរបស់​ប្រទេសរុស្ស៊ី និង​ព្រមានរាល់​​ការ​ផ្សាយនានា​របស់​រុស្ស៊ី ចាប់​តាំងពី​ផ្ទុះ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន​មក ថាតើ​ពួកគេប្រើ​ជញ្ជីងតែមួយរឿង​សេរីភាព​នៃការ​បញ្ចេញមតិ​ឬយ៉ាងណា?
តាមរយៈទំព័រហ្វេសប៊ុក នា​ថ្ងៃទី១៦មិថុនានេះ លោក ខៀវ កាញារីទ្ធ បាន​សរសេរយ៉ាង​ដូច្នេះ​ថា៖ ដូចបាននិយាយពីមុនអញ្ចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការសុីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្សុី ចាប់តាំងពីមានសង្គ្រាមរុស្សុី-អ៊ុយក្រែន មក ? កម្ពុជា ប្រឆាំងការវាយលុករបស់រុស្សុីទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និង ការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថាតើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង«សេរីភាពនៃការបញ្ចេញមតិ»នេះ ឬ យ៉ាងណា ?
adm

Leave a Reply

Your email address will not be published. Required fields are marked *