ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៥នាក់ ក្រោយដកកំា.ភ្លើងបា.ញ់ទៅលើអធិការរងក្រុងម្នាក់ រងរបួសជើងខាងស្ដាំ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមប្រុស-ស្រី៥នាក់ ក្រោយដកកំាភ្លើងបាញ់ទៅលើអធិការរងក្រុងម្នាក់រងរបួសជើងម្ខាង ប្រព្រឹត្ត នៅជិតឆាយណាថោនស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យ ជនជាតិវៀតណាម៥នាក់ ក្នុងនោះមានស្រី២នាក់ ខាងលើ, ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល បានទទួល ពាក្យបណ្តឹងពីជនរងគ្រោះអ្នករត់តាក់ស៊ីថាមានជនជាតិវៀតណាមដកកាំ.ភ្លើងគំរាម ក្រោយពីទទួលព័ត៌មាននេះបានលោកក៏បានសុំគោលការណ៍ពី លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុដើម្បីធ្វើការឆែកមុខសញ្ញា ក្រោយពីកម្លាំងសមត្ថកិច្ចចុះទៅដល់គោលដៅធ្វើការឆែកឆេរជនសង្ស័យចំនួន ៥ នាក់មិនព្រមឲ្យសមត្ថកិច្ចឆែកឆេរនោះឡើយ ហើយជនសង្ស័យក៏បានដកអាវុធបា.ញ់ មកលើសមត្ថកិច្ចបណ្ដាលឲ្យអធិការរងក្រុងម្នាក់រងរបួសជើងម្ខាង នៅចំណុចបង្រ្កាបខាងលើ នឹងដកអាវុធខ្លី១ដើម។

បច្ចុប្បន្ន, ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ 
adm

Leave a Reply

Your email address will not be published. Required fields are marked *