ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន ប្រកាសដំឡើងបៀវត្សមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្រោយខកខានពីរឆ្នាំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសថា នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានគិតគូរពីការដំឡើងប្រាក់បៀវត្ស ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំដោយសារតែវិបត្តិកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលមានប្រាក់បៀវត្សទាបនឹងត្រូវដំឡើងបានច្រើន រីឯអ្នកមានបៀវត្សខ្ពស់ ដំឡើងបានតិច។ លើសពីនេះ ពិដានពន្ធលើប្រាក់បៀវត្ស ក៏ត្រូវបានដំឡើងផងដែរ ដើម្បីជួយសម្រួលដល់មន្រ្តីរាជការ។
សម្តេចតេជោ​បញ្ជាក់​ថា ​ការ​ឡើង​នោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាង​ហោច​ណាស់​បាន​ចំនួន ១.៥០០.០០០ រៀល​ក្នុង​មួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺ​ធ្វើ​តាម​របៀប​ផ្សេង ដោយ​អ្នក​ប្រើ​ខែ​ច្រើន​ឡើង​កម្រិត​ណាមួ​យ, អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា។
បើតាមសម្តេចនាយករដ្ឋមន្ត្រី ការគិតគូរដំឡើងប្រាក់បៀវត្សនេះ ដោយសារតែរដ្ឋបានសន្សំថវិកាមួយចំនួនពីការកាត់បន្ថយចំណាយនានាដែលមិនចាំបាច់ ពិសេសរដ្ឋលែងសូវចំណាយលើឧបករណ៍តេស្តរហ័សរកជំងឺកូវីដ១៩ ជាដើម៕
May be an image of 4 people, people standing and text
adm

Leave a Reply

Your email address will not be published. Required fields are marked *