ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

កម្លាំង​មន្ទីរ​ស្រាវជ្រាវ ​​​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំងអាវុធហត្ថ​ក្រុង​ព្រះសីហនុចាប់ជនជាតិ​ចិន​ប្រុស​-​ស្រីចំនួន៤​ជួញដូរ​សារធាតុ​ញៀន​នៅ​លើ​​ដី​​ព្រះ​សីហ​នុ

ក្រុង​ព្រះសីហនុ​ ៖ កាលពី​​វេលា​ម៉ោ​ង០៧និង២០នាទី​ថ្ងៃទី៣១ ឧសភា កម្លាំង​មន្ទីរ​ស្រាវជ្រាវ ​និង​​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំងអាវុធហត្ថ​ក្រុង​ព្រះសីហនុ ដឹកនាំ​ដោយ​លោ​កវរសេ​នីយ៍​ឯក ឆេង វុទ្ធី នាយសេនាធិការ​ចុះ​បង្ក្រាបលើ​ករណី​រក្សាទុក ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​រ​ធាតុ​ញៀន នៅ​ចំណុច​បុរីBS ស្ថិត​ក្នុង ភូមិ៥ សង្កាត់៤ ក្រុង/ខេត្ត​ព្រះសីហនុ ។
Picture

ការឃាត់ខ្លួន​ជន​សង្ស័​យទាំង៤នាក់ (ស្រី១នាក់) មានឈ្មោះ ១-ឈ្មោះCHEN WEI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​បណ្ដោះអាសន្ន ភូមិ៥ ស/ក៤ ក្រុង/ខេត្ត​ព្រះសីហនុ ។ ២-ឈ្មោះ LIU MENG TING ភេទ​ស្រី អាយុ២៦ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​បណ្ដោះអាសន្ន ភូមិ5 ស/ក4 ក្រុង/ខេត្ត​ព្រះសីហនុ​។ ៣-ឈ្មោះ WU ZHONG WEI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ​មិន​ប្រាកដ ។ ស្នាក់នៅ​បណ្ដោះអាសន្ន ភូមិ5 ស/ក4 ក្រុង/ខេត្ត​ព្រះសីហនុ​ និង​៤-​ឈ្មោះ​LIU YANBIAO ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​។ ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ 5 សង្កាត់ 4 ក្រុង/ខេត្ត​ព្រះសីហនុ​។

Picture

-ចាប់​យក​វត្ថុ​តាង​រួម​មាន៖
-ម្សៅ​ពណ៌ស​ប្រភេទ​ខេ (k) ចំនួន01កញ្ចប់​ទម្ងន់3.19g ថ្លឹង​ទាំង​សំបក
-ទូរ​សព្ទ័04គ្រឿង
-ជ្រុញ​សម្រាប់​ដាក់គ្រឿង​ញៀន​ចំនួន 2
-ជញ្ជីង​ចំនួន​2
-លិខិតឆ្លងដែន​ចំនួន 16 ក្បាល
-ប្រាក់​ដុល្លារ1000$
-ប្រា​ក់យ័ន1800យ័ន
-និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយចំនួន​។
-កាតមួយចំនួន

បច្ចុប្បន្ន ​ជនសង្ស័យ​នឹង​វត្ថុ​តា​ងកំពុង​បន្ត​នីតិវិធី​នៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេ​ត្ដ​ព្រះសី
​ហនុ ៕

Picture
Picture
adm

Leave a Reply

Your email address will not be published. Required fields are marked *