ព័ត៌មាន ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើយន្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Tata Airរដែលបាត់ខ្លួននៅនេប៉ាល់ អាជ្ញាធរបានផ្អាកការស្វែងរកព្រោះតែអាកាសធាតុមិនអំណោយផល

(អន្តរជាតិ)៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Tata Air ដឹកមនុស្ស ២២នាក់ (អ្នកដំណើរ១៩នាក់ , និងអាកាសយានិក៣នាក់) ដែលបានហោះចេញពីទីក្រុង Pokhara ភាគខាងលិចប្រទេសនេប៉ាល់ នៅព្រឹកថ្ងៃទី២៩ ឧសភា បានបាត់ការទាក់ទងជាមួយចរាចរណ៍ផ្លូវអាកាសភ្លាមៗបន្ទាប់ពីការហោះហើរ។

លោក Phanindra Mani Pokharel អ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់ប្រទេសនេប៉ាល់បាននិយាយថា ឧទ្ធម្ភាគចក្រពីរគ្រឿងបានបើកដំណើរការដើម្បីស្វែងរករ ប៉ុន្តែអាជ្ញាធរបានផ្អាកស្វែងរកដោយសារមេឃកាន់តែយប់ពិបាកក្នុងការមើលឃើញ ហើយអាកាសធាតុអាក្រក់អាចរំខានដល់ដំណើរការស្វែងរក។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បាននិយាយថានៅយន្តហោះនោះមានជនជាតិឥណ្ឌា ៤នាក់ អាល្លឺម៉ង់ ២នាក់ នេប៉ាល់ ១៣នាក់ និងអាកាសយានិក៣នាក់។

យន្តហោះដែលបាត់ខ្លួននោះ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ឯកជន Tara Air របស់ប្រទេសនេប៉ាល់។

យន្តហោះនេះបានហោះចេញពីទីក្រុងទេសចរណ៍ Pokhara ប្រហែល២០០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Kathmandu ហើយបានហោះទៅកាន់តំបន់ Jomsom ដែលមានចម្ងាយ ៨០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី។

Jomsom គឺជាគោលដៅដើរលេងដ៏ពេញនិយមមួយនៅភ្នំហិម៉ាឡៃយ៉ាប្រហែល ២០នាទីតាមយន្តហោះពី Pokhara ។

ប្រទេសនេប៉ាល់មានកំណត់ត្រាសុវត្ថិភាពអាកាសចរណ៍ខ្សោយដោយសារតែការបណ្តុះបណ្តាល និងការថែទាំមិនគ្រប់គ្រាន់។ សហភាពអឺរ៉ុបបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ទាំងអស់ចេញពីដែនអាកាសរបស់ខ្លួន ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។

ប្រទេសនេះក៏មានផ្លូវរត់ដាច់ស្រយាល និងស្មុគស្មាញបំផុតមួយចំនួននៅលើពិភពលោក អមដោយកំពូលភ្នំព្រិល ដែលបង្កបញ្ហាប្រឈមសម្រាប់អ្នកបើកយន្តហោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *