ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋ​៤​ភូមិ​រងការ​ខូច​ខាត​​ផ្ទះសម្បែង​ដោយសារមានភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ក្នុងថ្ងៃ​តែ​មួយ

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ដ្ឋា​ន​ប្រជា​ជា​ពលរដ្ឋ​ចំនួន​០៤​ភូមិ គឺ​ភូមិ​ធ្នង់​ខាងត្បូង​, ភូមិ​ធ្នង់​ខាងជើង​, ភូមិ​តា​គង់ និង​ភូមិ​សំរោង ស្ថិត​ក្នុង​ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ សរុប​ចំនួន​២៥​ខ្នង ក្នុង​នោះ​ជង្រុក​ស្រូវ​០១​ខ្នង បាន​រង​ការ​ខូចខាត​ធ្ងន់​-​ស្រាល ដោយសារ​ខ្យល់​កន្ត្រាក់ ដែល​បង្ក​ឡើង​នៅ​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ កន្លង​ទៅ​។

Picture

លោក​វរសេនីយ៍ទោ ប៉ិក គឹ​ម​ហ៊ា​ក អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​នោះ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ បាន​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ រួម​មាន ៖ ១- ភូមិ​ធ្នង់​ខាងត្បូង ខូចខាត​ផ្ទះ​១០​ខ្នង ក្នុង​នោះ​ជង្រុក​០១​ខ្នង​ផង​ដែរ​, ២- ភូមិ​ធ្នង់​ខាងជើង ខូចខាត​ផ្ទះ​ចំនួន​១២​ខ្នង​, ៣- ភូមិ​តា​គង់ ខូចខាត​ផ្ទះ​០១​ខ្នង និង​៤- ភូមិ​សំរោង ខូចខាត​ផ្ទះ​០២​ខ្នង ស្ថិត​ក្នុង​ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ដែល​សរុប​ចំនួន​២៥​ខ្នង ក្នុង​នោះ​ជង្រុក​ស្រូវ​០១​ខ្នង​ត្រូវ​រង​ការ​ខូចខាត​ធ្ងន់​-​ស្រាល ។

Picture

លោក​អធិការ​បញ្ជាក់​ថា ៖ ក្នុង​ករណី​ខាងលើ​នេះ មិន​បណ្តាល​ឲ្យ​មាន​រងគ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ​នោះ​ទេ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២​នេះ​ផង​ដែរ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល ស្រុក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ជួយ​រុះរើ និង​រៀបចំ​ស័ង្កសី​ដែល​ហើរ​ប៉ើង​នោះ​មក​ប្រគល់​ជូន​ម្ចាស់ផ្ទះ​និង​ជួយ​ជួសជុលផ្ទះ​ជូន​ជន​រង​គ្រោះ​ឡើង​វិញ តាម​ការ​ណែ​នា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ៕

Picture
Picture
Picture
Picture
Picture
adm

Leave a Reply

Your email address will not be published. Required fields are marked *