ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រថយន្តកុងតឺន័របើកជ្រុលមកបុកនិងកិនម៉ូតូសិស្សសាលាម្នាក់បណ្តាលឱ្យរងរបួស​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​​

ភ្នំពេញ៖ក្មេងស្រីសិស្សសាលាម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈជិះម៉ូតូចេញពីសាលាត្រូវរថយន្តកុងតឺន័របើកបុកកិនម៉ូតូកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចស្តុបសាលាជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញក្មេងស្រីសិស្សសាលា​ ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GF 8955 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកើត(បញ្ច្រាសទិស)ខណៈមកដល់ចំណុចកើតហេតុក៏ឆ្លងស្តុបភ្លាមនោះស្រាប់តែរថយន្តកុងតឺន័រពណ៌សឆ្នូតក្រហម​ ពាក់ស្លាកលេខភ្នំពេញ3F 0559 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូនិងកិនបណ្តាលឲ្យក្មេងស្រីសិស្សសាលារងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *