ព័ត៌មាន

ភ្នំពេញ​៖​ បើ​យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២នេះ​ ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ បានឱ្យដឹងថា​ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា គិត​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី២០ ខែឧសភា​ ឆ្នាំ​២០២២​ បាន​បន្ត​កើន​ថ្លៃ​ជា​បន្តបន្ទាប់​រហូត​ថ្លៃ ៥.៥៥០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា។

​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​១១ ដល់​២០ ខែឧសភា​ ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៥.៧១០០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៥.៩៦០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។

​សូមជម្រាបថា​ ពាក់ព័ន្ធ​នឹង​បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី​ជួយ​សម្រួល់​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ដដែល នៅក្នុង​១​លីត្រផងដែរ។

ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ សម្រាប់​ប្រេងសាំង​ធម្មតា​ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៥.៥៥០​រៀល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃ ៥.៨០០​រៀល ក្នុង​១​លីត្រ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *