ព័ត៌មានសន្តិសុខសង្គម

បុរស២នាក់អង្គុយផឹកស៊ីជុំគ្នាស្រវឹងស្រឿងៗទាស់សម្តីគ្នាវាយគ្នាប្រាវ

ភ្នំពេញ​៖​ បុរស២នាក់បាននាំគ្នាអង្គុយផឹកស្រាបៀរ ហើយពេលស្រវឹងស្រឿងៗក៏កេីតជាទំនាស់ពាក្យសម្តីគ្នារហូតឈានដល់ភាគីម្ខាងស្ទុះទៅវាយភាគីម្ខាងទៀតបណ្តាលឱ្យដួលបោកក្បាលនឹងឥដ្ឋរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។

ហេតុការណ៍​នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី​១៨​ ខែមេសា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ផ្ទះជនរងគ្រោះ​ ក្នុងភូមិ​ព្រៃ​ដូន​អុក​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។

ជនដៃដល់ឈ្មោះអ៉ឹត​ វ៉ាន​ ភេទប្រុស​ អាយុ៥៣ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅផ្ទះជួល​ ក្នុងភូមិសាមគ្គី២​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ ចំណែកជនរងគ្រោះឈ្មោះឌុច​ ម៉េត​ ភេទប្រុស អាយុ៥៣ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅផ្ទះជួល​ក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ នៅថ្ងៃកេីតហេតុជនរងគ្រោះនិងជនដៃដល់បាននាំគ្នាទិញស្រាបៀរមកអង្គុយផឹកតែពីរនាក់នៅផ្ទះជនរងគ្រោះហើយពេលផឹកស្រវឹងស្រឿងៗរៀងខ្លួនស្រាប់តែទាស់ពាក្យសម្តីគ្នាធ្វេីឱ្យភាគីខាងជនដៃដល់ទ្រាំលែងបានក៏ស្ទុះទៅវាយធ្វេីឱ្យជនរងគ្រោះដួលបោកក្បាលនឹងឥដ្ឋរងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមភ្លាមៗផងដែរ​ ចំណែកជនដៃដល់ត្រូវបានកូនជនរងគ្រោះដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ។

បច្ចុប្បន្នកម្លាំង​ជំនាញកំពុងកសាង​សំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *