ភ្នំពេញ៖ជនសង្ស័យម្នាក់កំពុងជិះកង់ឃើញម៉ូតូចតមុខផ្ទះមិនដកសោរចេញឡើងជិះបញ្ឆេះជិះចេញទៅម្ចាស់ឃញើទាន់ស្រែកឆោឡោឡើងត្រូវបានប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗ កាលពីវេលាម៉ោង១ រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ បែល ផាត់យុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ជឿន រចនា ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកស៊ុយហ្សាគីលេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HS 9520 មកពីផ្សារទិញអីវ៉ាន់ខណៈមកដល់ផ្ទះក៏លើកអីវ៉ាន់ចូលផ្ទះដោយភ្លេចដកសោរចេញពីម៉ូតូ ។ ជនរងគ្រោះបន្តថាមួយសន្ទុះក្រោយមកស្រាប់តែលឺសំឡេងបញ្ឆេះម៉ូតូជិះចេញទៅទើបគាត់រត់ចេញពីក្នុងផ្ទះស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាដេញចាប់ធ្វើឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោលរត់យករួចខ្លួនតែត្រូវបានពលរដ្ឋដេញចាប់បានមកវិញ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌកំបូលដើម្បីចាត់ការតាមច្បាប់៕
ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរប្រុស-ស្រីចំនួន១៤នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសថៃ ត្រូវបានទាហានថៃ ចាប់ឃាត់ខ្លួននៅគោលដៅ២ដាច់ដោយឡែកពីគ្នាក្នុងថ្ងៃតែមួយ ខណៈពលករខ្មែរបានអះអាងថា ពួកគាត់បានចំណាយអស់លុយ ចំនួន៦.០០០បាត ក្នុងម្នាក់ៗដើម្បីឆ្លងដែនចូលទឹកដីគេ តែចុងក្រោយត្រូវខាងថៃចាប់ខ្លួន ។ ទន្ទឹមនឹងការចាប់ឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រីឆ្លងចូលទឹកដីថៃនោះ ទាហានថៃក៏បានចាប់ឃាត់ជនជាតិថៃប្រុស-ស្រីចំនួន៦នាក់ទៀត បម្រុងលួចឆ្លងដែនចូលទឹកដីកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ការឃាត់ខ្លួនទាំងពលករខ្មែរឆ្លងចូលដីថៃ និងការឃាត់ខ្លួនជនជាតិថៃប្រុងលួចឆ្លងដែនចូលដីកម្ពុជាខាងលើនេះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ នៅបរិវេណភូមិលូកឆាង ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។ ក្រោយពីចាប់ឃាត់បាន សមត្ថកិច្ចថៃបានធ្វើការសាកសួរ ពលករខ្មែរទាំងអស់ ដែលបានឆ្លើយប្រាប់ថៃថា ពួកគាត់ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ និងប្រមូលផ្ដុំគ្នានៅភូមិមួយក្នុងឃុំគោករមៀត ស្រុកថ្មពួក ដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកនាំដើរកាត់តាមច្រករបៀង និងដើរកាត់ទៅតាមផ្លូវដីកសិកម្ម ដើម្បីមកឡើងរថយន្តនៅបរិវេណថ្នល់ភូមិណាងង៉ាម ឃុំតាប្រាយ៉ា ។ តែចុងក្រោយ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ដោយអ្នកទាំងអស់មានបំណងទៅធ្វើការនៅក្នុងប្រទេសថៃ ក្នុងនោះបានចំណាយលុយក្នុងការធ្វើដំណើរក្នុងម្នាក់៦.០០០បាត។ ក្រោយមក សមត្ថកិច្ចបាននាំពលករទាំងអស់ទៅធ្វើការសាកសួរ នឹងធ្វើកំណត់ហេតុចាប់ខ្លួន អនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល បន្ទាប់មកបានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យបន្ត។ នៅថ្ងៃដដែលនោះដែរ នៅវេលាម៉ោង២និង១៥នាទីរសៀល កម្លាំងទាហានប្រចាំការស្រុកតាប្រាយ៉ា សហការជាមួយកងកម្លាំងបូរផា […]
ភ្នំពេញ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង២០ និង១៥នាទីយប់ កំលាំងជំនាញខណ្ឌឬស្សីកែវនិងប៉ុស្តិ៍ឫស្សីកែវបានធ្វើការបង្ក្រាបជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់ឈ្មោះ យ៉ុន ចាន់វ៉ាន់ដេត ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះលេខ០៧ ផ្លូវជាតិ៥ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ +វត្ថុតាងដកហូតបានមាន ៖ ១/ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕