ភ្នំពេញ ៖ យោងតាម លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានអោយដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្ត ២គ្រឿង ដឹកស៊ុតមាន់ និងស៊ុតទា បាន ២ករណី រួមមាន ៖ ករណីទី១- នៅវេលាម៉ោ១៦និង០២នាទី នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត០១គ្រឿង ម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខ ភ្នំពេញ 2BN-9343 ពណ៌ស ដឹកស៊ុតសត្វមាន់ និងស៊ុតសត្វទា ចំនួន ២៣,៧០០គ្រាប់ មកពីស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយ […]
រាជធានីភ្នំពេញ ៖ លោកស្រី ឈិន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសក្រមសាលសម្រេចផ្តន្ទាទោសជនជាតិចិន២នាក់ ពាក់ព័ន្ធសំណុំរឿងជួញដូរគ្រឿងញៀ.នជិត១០គីឡូក្រាម ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការរដ្ឋម្នាក់៨០លានរៀល ។ ជនជាប់ចោទម្នាក់ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ ២៩ឆ្នាំ ( មេខ្លោង ធ្លាប់ជាប់ពន្ធនាគារ១ឆ្នាំ ទើបចេញបាន៣ខែពីបទរំលោ.ភលើសេចក្តីទុកចិត្ត ) និង ម្នាក់ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិចិនដូចគ្នា ។ សូមរម្លឹកថា ជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀ.នបង្ក្រាប កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ។ ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ដោយអនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមនាយ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនាមតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន១៨៨នាក់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ។