ព័ត៌មាន ព័ត៌មានអន្តរជាតិ

ក្រោយទ័ពរុស្ស៊ីរត់ចោលសមរភូមិលោក Zelenskyy ថា ទ័ពអ៊ុយក្រែនដណ្តើមបានអាវុ.ធយ៉ាងច្រើន

អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការចរចាសន្តិភាពជាមួយនឹងរុស្ស៊ីនឹងបន្តនៅថ្ងៃអង្គារ ទី១៥ មីនា ក្នុងប្រទេសតួកគី។
ក្នុងសារតាមវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ទី១៤ មីនា ម្សិលមិញ មេដឹកនាំរូបនេះបាននិយាយថា លោកត្រូវបានគេផ្តល់ដំណឹងថា ការចរចាបានដំណើរការទៅយ៉ាងល្អ។
លោកថ្លែងថា កងទ័ពរុស្ស៊ីមានភាពច្របូកច្របល់ និងបានរត់ចោលសមរភូមិ និងមិនរំពឹងថាមានការតស៊ូយ៉ាងខ្លាំងក្លាបែបនេះពីអ៊ុយក្រែន។
លោកថ្លែងថា «ពួកគេបានរត់ចោលសមរភូមិ និងបោះបង់ចោលអាវុ.ធ។ យើងយកអាវុ.ធពួកគេ និងប្រើវាដើម្បីការពារអ៊ុយក្រែន។ ពិតណាស់ ថ្ងៃនេះរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុ.ធដល់ប្រទេសរបស់យើង។ ពួកគេមិននឹកស្មានថាមានរឿងអាក្រក់បែបនេះកើតឡើងសោះ»។
អតីតតារាសម្តែងភាពយន្ត និងតារាកំប្លែងរូបនេះក៏បានអរគុណដល់ជនស៊ីវិលរុស្ស៊ីផងដែរ ដែលបានធ្វើការតវ៉ា និងផ្សព្វផ្សាយការពិតអំពីសង្គ្រាម។
សូមរម្លឹកថា ការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត៣សប្តាហ៍មកហើយ។ កងទ័ពអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការពាររដ្ឋធានីគៀវ ខណៈអ៊ុយក្រែនទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក និងទទួលបានជំនួយយោធាយ៉ាងច្រើន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *