ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងព្រោះមានវិបត្តិផ្លូវចិត្តជំងឺប្រចាំកាយមានស្រីក្មេងច្រើនប្រពន្ធដើមឈប់ឲ្យចូលផ្ទះ

ភ្នំពេញ ៖ ករណីចងកធ្វើអត្តឃាត សម្លាប់ខ្លួនឯងមានវិបត្តិផ្លូវចិត្ត ដោយសារតែមានជំងឺប្រចាំកាយ ហើយនឹងមានស្រីច្រើន ប្រពន្ធដើមមិនទទួលស្គាល់និងមិនឲ្យចូលផ្ទះ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង 6:00ព្រឹកថ្ងៃទី ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6 អា នៅក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងប្រជាពលរដ្ឋនៅក្បែរនោះបានឃើញបុរសម្នាក់ បានដើរពីកុងស៊ីកាប់គោ ឆ្ពោះមកតាមផ្លូវជាតិ 6 អា ហើយមានកាន់ថង់ពណ៌ក្រហម 1 ដើរសំដៅទៅដីឡូត៍មួយកន្លែង ស្រាប់តែមួយសន្ទុះក្រោយមក មានបុរសម្នាក់បានយកសំរាមទៅចោលនៅទីនោះ ហើយគាត់ប្រទះឃើញសាកសពចងកតែម្ដង។
សពមានឈ្មោះ រេន សុខ ភេទប្រុស អាយុ 54 ឆ្នាំ មុខរប ជាកសិករមានស្រុកកំណើតនៅភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅជាមួយក្មួយបណ្ដោះអាសន្ន នៅកុងស៊ីកាប់គោភូមិបាក់ខែង រស់នៅជាមួយក្មួយបណ្ដោះអាសន្ន
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិច័យ ទៅលើសាកសពយ៉ាងលម្អិតហើយឃើញថាសាកសពបានស្លាប់ដោយសារចងកពិតប្រាកដមែន
ក្រោយពេលពិនិត្យសពរួចរាល់ ខាងសមត្ថកិច្ចក៏បានប្រគល់សាកសពទៅអោយ បងប្អូនជនរងគ្រោះយកទៅបូជានិងធ្វើបុណ្យទៅតាមប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *