ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ស្ត្រីមេម៉ាយម្នាក់ ត្រូវបានបុរសរស់នៅភូមិជាមួយគ្នា ប៉ុនប៉ងរំលោភសេពសន្ថវះ និង ប្រើអំពើហឹង្សាបង្កឲ្យមានការរងរបួសធ្ងន់ធ្ងរជាច្រើនកន្លែង

ព្រៃវែងៈបុរសម្នាក់ឃើញស្រ្ដីមេម៉ាយជិតខាងសាច់ខ្ចីសក៍ទុបអារម្មណ៍មិនបានឡើងទៅចាប់រំលោភដល់លើផ្ទះតែម្ដងតែមិនបានសម្រេចត្រូវនារីរងគ្រោះរើបំរះរួច និងស្គាល់មុខក៍ស្រែកឆោឡោឲ្យគេជួយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ និង ១០នាទី ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិ ឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
ស្រ្ដីជាជនរងគ្រោះ ឈ្មោះ វ៉ាត់ សម្បត្តិ ភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរជាកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស៍យមានឈ្មោះ បាន សារឿន ហៅ ង៉ូយ ភេទប្រុស អាយុ ៤២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីលោកឧត្តមសេនីយ៍ទោ ព្រហ្ម សន្ធ ស្នងការខេត្ត បានឲ្យដឹងថាមានជនសង្ស័យបានចាប់រំលោភលើស្រ្ដីមេម៉ាយម្នាក់ហើយក៍បានបញ្ជាអោយ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង ទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញសហការជាមួយ កម្លាំង អធិការដ្ឋានចុះស្រាវជ្រាវឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនបាន។
ប្រភពដដែលបានបន្ដថាជនសង្ស័យបានឡើងលើផ្ទះចូលដល់ក្នុងបន្ទប់ដេករបស់ជនរងគ្រោះខាងលើគោលបំណងរំលោភ តែត្រូវបានជនរងគ្រោះស្គាល់មុខហើយ ស្រែកអោយគេជួយជនសង្ស័យ ក៏យកកូនកាំបិតចាក់លើជនរងគ្រោះធ្វើអោយរបួស ចំនួន ៤ កន្លែង:
– ពោះ ១ កន្លែង
– គ្លៀកឆ្វេង ១ កន្លែង
– លើ សន្លាក់ដៃ ២ កន្លែង ។
រួច ហើយដណ្ដើមយកទូរស័ព្ទដៃ ម៉ាក huawei 11 bro ពីជនរងគ្រោះយកទៅលាក់ទុកនៅពំនូកចំបើង
ហើយជនសង្ស័យបានបានសារថា ខ្លួនពិតជាបានប្រព្រឹត្ត រំលោភសេពសន្ថវះពិតប្រាកដមែន តែខ្លួនមិនបានយកលុយកាក់អ្វីទេចំណែក ទូរសព្ទគ្រាន់តែយកសិន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជួនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញសំណុំរឿងនិងចាត់ការតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *