ព័ត៌មានសន្តិសុខសង្គម

ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​រួមទាំង​អាល់កុល​ក្លែងក្លាយជិត៣០លីត្រត្រូវ​ដកហូត និង​កម្ទេច​ចោល

ភ្នំពេញ​៖​ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ និងកំពង់ចាមបានរកឃើញ ដកហូតបាន និងកម្ទេចចោលនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណចំនួន ៣,២៧៧.៥៥ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៣៣លីត្រ។

នេះបេី​យោង​តាមផេកអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ប្រជាជនទូទៅតែងតែគិតពីសុខភាពជាចំបង ពិសេសការបរិភោគអាហារ និងការទិញនូវម្ហូបអាហារមកបរិភោគនៅក្នុងគ្រួសារតែងតែគិតពីគុណភាពសុវត្ថិភាពជាចំបង។

ជាមួយគ្នានេះ​ អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនូវសុខុមាលភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់នូវការចរាចរទំនិញដែលមិនមានភាពអនុលោមនៅលើទីផ្សារ។

ដោយឡែក​ចំពោះម្ចាស់ទំនិញដែលបានដកហូតខាងលើត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *