ព័ត៌មាន

ខេត្តកោះកុង នឹងមានកំពង់ផែទឹកជ្រៅដែលឆ្អឹងខ្នងសេដ្ឋកិច្ចប្រទេស

កោះកុង៖ រដ្ឋបាលខេត្តកោះកុង កំពុងពិនិត្យពីការសិក្សានៃផលប៉ះពាល់បរិស្ថាន និងសង្គម លើគម្រោងបង្កើនកំពង់ផែសមុទ្រទឹកជ្រៅនៅស្រុកគិរីសាគរ ដើម្បីជំរុញដល់វិស័យដឹកជញ្ចូនតាមផ្លូវទឹក និងជាឆ្អឹងខ្នងសេដ្ឋកិច្ចប្រទេសជាតិ។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត ឱ្យដឹងរសៀលថ្ងៃទី១៥ខែធ្នូនេះថា ផ្ទៃដីប្រមាណ ៤៩២,៦៤ ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ នឹងបម្រើដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មលើការដឹកជញ្ចូនទំនិញតាមផ្លូវទឹក ខណៈគ្រោងបង្កើតជាកំពង់ផែទឹកជ្រៅនៅទីនោះ។
លោកអភិបាលរងខេត្ត គូសបញ្ជាក់ក្រោយកិច្ចប្រជុំពិគ្រោះយោបល់អំពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (តាមប្រព័ន្ធអនឡាញ)ទៀតថា ក្រៅពីកំពង់ផែទឹកជ្រៅ ក៏មានដែលអគាររដ្ឋបាល អគារឃ្លាំង អគារនិងរោងជាង ជាដើម ស្ថិតនៅក្រោមការវិនិយោគទុនរបស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី។
adm

Leave a Reply

Your email address will not be published. Required fields are marked *