កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញលទ្ធផលនៃការសិក្សាជាបឋមចំពោះវ៉ារ្យ៉ង់អូមីក្រុងថា មេរោគបំប្លែងខ្លួនថ្មីនេះអាចចម្លងបានលឿនជាងវ៉ារ្យ៉ង់ Delta និងអាចធ្វើឲ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងថយចុះ ប៉ុន្តែវាមិនបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ នៅក្នុងរបាយកាណ៍របស់ WHO បានបញ្ជាក់ថា ផ្អែកលើការសិក្សាត្រឹមពេលបច្ចុប្បន្ននេះដែលចំនួនអ្នកឆ្លងវ៉ារ្យ៉ង់អូមីក្រុងនៅមានចំនួនតិចនៅឡើយគឺគេអាចមើលឃើញថា អូមីក្រុងបានធ្វើឲ្យអ្នកជំងឺមានអាការៈកម្រិតស្រាល តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា គ្រោះថ្នាក់របស់អូមីក្រុងអាចនឹងកើនឡើងឬអត់នោះទេនាពេលអនាគត ខណៈមេរោគនេះមានសមត្ថភាពពិសេសមួយគឺអាចផ្លាស់ប្តូររូបរាងបានយ៉ាងច្រើនដងបើធៀបនឹងមេរោគផ្សេងៗទៀត។គួររម្លឹកថា វ៉ារ្យ៉ង់អូមេក្រុងត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលចុងខែវិច្ឆិកាកន្លងទៅនេះ ខណៈគិតរហូតមកទល់នឹងពេលនេះមេរោគបំប្លែងខ្លួនថ្មីនេះបានបន្តរាតត្បាតទៅដល់ប្រទេសចំនួន ៦៣ហើយនៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងគឺមេរោគអូមីក្រុងអាចបង្កការរាត្បាតលឿនជាងមេរោគ Delta ខណៈនៅក្នុងប្រទេសអង់គ្លេសវិញគឺមេរោគ Delta បានបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់ជាង។ យ៉ាងណាក៏ដោយចុះ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង ប្រទេសជាច្រើនបានកើតមានការព្រួយបារម្ភយ៉ាងខ្លាំងហើយប្រទេសខ្លះបានបង្ខំចិត្តបិទជើងហោះហើរអន្តរជាតិសំខាន់ៗមួយចំនួនជាបន្ទាន់ ដែលកត្តានេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោកផងដែរ៕
Related Articles
នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ផែនការបាញ់បង្ហោះផ្កាយរណប
មេដឹកនាំជប៉ុននៅថ្ងៃទី២២ ខែសីហានេះ បានទទូចឱ្យកូរ៉េខាងជើងបញ្ឈប់ផែនការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន។ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅថ្ងៃទី២២ ខែសីហានេះ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ផែនការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ពោលជិតបីខែបន្ទាប់ពីទីក្រុងព្យុងយ៉ាងបរាជ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ជូនផ្កាយរណបយោធាទៅកាន់ទីអវកាស។ លោក ហ៊្វូមីអូ គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ខ្ញុំបានណែនាំក្រុមរដ្ឋមន្ត្រីឱ្យផ្តល់ព័ត៌មានដល់សាធារណៈជន និងសហការជាមួយប្រទេសពាក់ព័ន្ធ ក៏ដូចជាអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់បង្ហោះផ្កាយរណប និងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍ដែលមិនអាចទាយទុកជាមុន។ ប្រតិកម្មរបស់ប្រទេសទាំងពីរបានកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុន អំពីការបាញ់បង្ហោះផ្កាយរំណប គ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ៕
រុស្ស៊ីទំនងជាបិទសេវាកម្ម VPN សម្រាប់អ្នកប្រើប្រាស់នៅបរទេស ដើម្បីការពារសន្តិសុខជាតិ
ថ្មីៗនេះទទួលដំណឹងមកថា ប្រទេសរុស្ស៊ីគ្រោងបិទបណ្តាញឯកជននិម្មិត (VPN) នៅក្នុងប្រទេសរបស់ខ្លួន ក្រោយរកឃើញថា សេវាកម្មនេះបានគំរាមកំហែងដល់សន្តិសុខអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានឱ្យដឹងថា ការដាក់កម្រិតនេះនឹងមិនសំដៅទៅលើសេវាកម្ម VPN ទូទាំងអ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ ពោលគឺ សម្រាប់តែបណ្តាញឯកជននិម្មិត (VPN) និង Protocols VPN ដែលសំដៅដល់សំណុំច្បាប់រៀបចំទិន្នន័យតែប៉ុណ្ណោះ។ RIA បានបញ្ជាក់ថា ការបិទ VPN នេះនឹងត្រូវបានអនុវត្តនៅលើបណ្តាញទំនាក់ទំនងចល័តសម្រាប់ចរាចណ៍បរទេស ដែលត្រូវបានគេកត់សម្គាល់ថា បានគំរាមកំហែងដល់សន្តិសុខជាតិ។
នាវាលួចប្រេងឆៅរជិត៣០ម៉ឺនបារ៉ែលដែលកម្ពុជាជូនដំណឹងទៅកាន់ប៉ូលីសអន្តរជាតិនាពេលនេះចាប់បានហើយ!
កងទ័ពជើងទឹកឥណ្ឌូនេស៊ី បាននិយាយថា នាវា MT Strovolos ដែលមានទង់ជាតិ បាហាម៉ា គឺជាប្រទេសមួយនៅក្នុងប្រជុំកោះ Lucayan ខាងលិចឥណ្ឌានៅមហាសមុទ្រអាត្លង់ទិក ត្រូវឃាត់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្បែរកោះស៊ូម៉ាត្រា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពី ទីក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ពណ៌ក្រហមមួយ ទៅកាន់ប៉ូលីសអន្តរជាតិ Interpol ដោយអះអាងថា នាវានេះបានលួចយកប្រេងឆៅរបស់ព្រះរាជាណាចក្រកម្ពុជា ។ កងទ័ពជើងទឹកឥណ្ឌូនេស៊ី បាននិយាយបន្តថា ខ្លួនកំពុងសួរចម្លើយនាវិកជនជាតិឥណ្ឌា ចំនួន ១៣នាក់ ជនជាតិបង់ក្លាដែស ៣នាក់ និងជនជាតិមីយ៉ាន់ម៉ា ៣នាក់ នៅឯមូលដ្ឋានទ័ពជើងទឹករបស់ខ្លួនក្បែរប្រទេសសិង្ហបុរី ។ កប៉ាល់ដឹកប្រេង ដែលមានប្រវែង ១៨៣ម៉ែត្រ ខាងលើនេះបានធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam ប្រទេសឥណ្ឌូនេស៊ី បានបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួន ហើយបោះយុថ្កា ដោយខុសច្បាប់ នៅក្នុងដែនទឹក នៃប្រជុំកោះ ប្រទេសឥណ្ឌូនេស៊ី ។ កងទ័ពជើងទឹកឥណ្ឌូនេស៊ី បន្ថែមថា ប្រធានក្រុមជនជាតិបង់ក្លាដែស អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ មួយឆ្នាំ និងពិន័យជាប្រាក់ ១៤.០០០ដុល្លារ […]