ព័ត៌មាន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា

 ក្នុងនាមជាអ្នកជំនាន់ក្រោយ សូមពង្រឹងនូវគុណតម្លៃនៃការលះបង់ឱ្យបានដូចនឹងគំរូវីរភាពរបស់យោធិនជំនាន់មុន និងប្តេជ្ញាការពារដាច់ខាតនូវរាល់ សកម្មភាពទាំងទ្បាយណាដែលញុះញង់បំភ្លៃការពិត នាំឱ្យមានការបែកបាក់សាមគ្គីភាព ឯកភាពជាតិ បង្កចលាចល និងអស្ថិរភាពនយោបាយ និងសង្គម ក្នុងបំណងអូសទាញកម្ពុជា ឲ្យឱ្យធ្លាក់ទៅក្នុងវិនាសកម្មដោយសារភ្នក់ភ្លើងសង្រ្គាមឡើងវិញ។
ការបញ្ជាក់នេះ ក្នុងពិធីប្រកាសបង្កើតផ្នែកសឹករងបូកគោ, តែងតាំងផ្លាស់ប្តូរមុខតំណែង, បំពាក់ឋានន្តរស័កិ្ត និងបញ្ចូលក្របខ័ណ្ឌពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងកំពតនៅខេត្តកំពត នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។
adm

Leave a Reply

Your email address will not be published. Required fields are marked *