ព័ត៌មាន

មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភ ត្រាក់ទ័រចំនួន ០១គ្រឿង ជូនដល់ទីបញ្ជាការមុខកងទ័ពជើងគោក

ឧត្តរមានជ័យ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភ ត្រាក់ទ័រ ចំនួន ០១គ្រឿង ជូនដល់ទីបញ្ជាការមុខកងទ័ពជើងគោក (ស្រណូយ) សម្រាប់ប្រើប្រាស់ដើម្បីជាការសម្រួលដល់ការបំពេញភារកិច្ច និងការបង្កបង្កើនផលលើកស្ទួយជីវភាពរបស់យោធិន និងគ្រួសារយោធិន។

ឧត្តមសេនីយ៍ឯក សេង សារី នាយទាហាន នាយទាហានរង និងពលទាហានបញ្ជាការជួរមុខទិសយោធភូមិភាគទី៤ ទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពដឹងគុណចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់គិតគូរជួយសម្រាលនូវការលំបាករបស់អង្គភាព សុខទុក្ខរបស់យោធិន និងក្រុមគ្រួសារជាប់ជាប្រចាំ ទោះបីជា ឯកឧត្តម កំពុងមានភារកិច្ចមមាញឹកបម្រើជាតិ និងប្រជាជនយ៉ាងណាក៏ដោយ ជាពិសេសក្នុងកាលៈទេសៈ នៃការខិតខំដោះស្រាយបញ្ហាប្រឈមនៃជំងឺកូវីដ-១៩នេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *