ព័ត៌មាន

ពលរដ្ឋ៨គ្រួសារទទួលថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្រោមសមាជិកស្លាប់ដោយជំងឺកូវីដ

កោះកុង៖ សមាជិកក្រុមគ្រួសារសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចំនួន៨គ្រួសារ ទទួលថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរខេត្ត ក្រុងខេរមភូមិន្ទ បន្តចុះសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភដល់សមាជិកគ្រួសារសពពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ ក្រោយពួកគាត់បាត់បង់មនុស្សជាទីស្រឡាញ់អំឡុងរីករាលជំងឺដ៏កាចសាហាវនេះ។

លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ ឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថា ការផ្តល់ថវិការបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយមិនប្រកាន់និន្នាការនយោបាយ មានឬក្រនោះទេ។ ដោយក្នុង១គ្រួសារទទួលបានថវិកាចំនួន២លានរៀល ទន្ទឹមនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ក៏ឧបត្ថម្ភដល់សមាជិកគ្រួសារអ្នកស្លាប់ដោយកូវីដ១គ្រួសារទទួលបាន៥០ម៉ឺនរៀលបន្ថែមទៀតដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *