(ភ្នំពេញ)៖ នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្រ្តី វង សូត មានការចូលរួមពីអភិបាលរងខេត្ត ក្រុមការងារការពារ ជនរងគ្រោះ និងអន្តរក្រសួង បានចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស និងពលករដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិសំខាន់ៗ។ ទីតាំងច្រកទ្វារអន្តរជាតិដែលសំខាន់ៗរួមមាន៖ *ទី១៖ ខេត្តឧត្តរមានជ័យ មានច្រកអូរស្មាច់ ច្រកជាំស្រងុំា *ទី២៖ ខេត្តប៉ៃលិន ច្រកព្រំ *ទី៣៖ ខេត្តបាត់ដំបង ច្រកដូង។ ដើម្បីពង្រឹងការគ្រប់គ្រងស្ថានភាពមេរោគរាតត្បាតកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានការចូលរួម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងសុខាភិបាល និងអភិបាលរងខេត្តទាំង៣ព្រមទាំងបានផ្ដល់ម៉ាស និងជែល ដល់ក្រុមការងារផងដែរ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺ៣៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
(ភ្នំពេញ)៖ នាចុងសប្តាហ៍នេះ ឯកឧត្តម ហួត ហាក់ សមាជិកគណ:កម្មាធិការកណ្ដាល និងជាប្រធានលេខាធិការដ្ឋាននៃយុវជគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលបាននាំយកអំណោយ លោក ZHOU XIAO HUA ប្រធានក្រុមហ៊ុន Yuefeng Groupរួមមាន÷ ម៉ាសចំនួន ៥០០,០០០ ម៉ាស់ ម៉ាស់ N95 ចំនួន ៤៥,០០០ ម៉ាស់ អាវ PPE កម្រិត២ ចំនួន២៥,០០០ អាវ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ។ ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ […]
សម្ដេចធីបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ខណៈទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងតាមរយៈបណ្ដាញសង្គមដូច្នេះថា ទឹកស្អាត គឹជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។