ព័ត៌មាន

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម ទេសរដ្ឋ មន្ត្រីប្រធានទី១នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ!

ថ្ងៃពុធ១រោចខែភទ្របទ. ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវនិងថ្ងៃទី២២ខែកញ្ញាឆ្នាំ ២០២១ នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយ ឯកឧត្តម ប៉ាន់ខែមប៑ុនថន នាយរងខុទ្ធការល័យ សម្ដេចតេជោ រួមនិង ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្ត. លោក ស្វាយជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ  រួមនិងកងកម្លាំង ចម្រុះ   បាន អញ្ជើញ ចុះត្រួតពិនិត្យពី ស្ថានភាពជំនន់ទឹកភ្លៀង នៅតំបន់អភិវឌ្ឍន៍ បឹងជង្រុក តេជោ ឈ្នះឈ្នះ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  ។

 

ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយរដ្ឋមន្ត្រីនិងក្រុមការងារបានឈរជើងប្រចាំបញ្ជានិងត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ពេញ២៤ម៉ោងលើ២៤ម៉ោងជាមួយកម្លាំងចំរុះ ដើម្បីត្រៀមទប់ទល់នៃស្ថានភាពនៃជំនន់ទឹកភ្លៀងដែរហូរចុះពីប្រទេសថៃ និងត្រៀមជម្លៀស រៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងតំបន់បឹងជង្រុក ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *