ព័ត៌មានសន្តិសុខសង្គម

កម្លាំងទាហានឈុតខ្មៅថៃឃាត់​ខ្លួន​ជនជាតិថៃ និងចិន​បម្រុងឆ្លងដែន ​មកធ្វើការ​នៅ​ភ្នំពេញ

ជនជាតិថៃ ៦ នាក់ និងចិន ២ នាក់ ត្រូវបានកម្លាំងទាហានថៃឃាត់ខ្លួនក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា ខណៈពួកគេទាំង ៨ នាក់ ត្រៀមលបឆ្លងដែនចូលមកកម្ពុជា ដើម្បីទៅធ្វើការនៅក្នុងទីក្រុងភ្នំពេញ។

ការឃាត់ខ្លួននេះ គឺបានធ្វើឡើងកាលពីវេលាម៉ោង១ និង ៤៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ដោយកម្លាំងទាហានឈុតខ្មៅថៃក្នុងកងរយលេខ៤ និងកម្លាំងតម្រួតព្រំដែនថៃ លេខ១២ ឃាត់ត្រង់ចំណុចភូមិ១ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ។

ពួកគេទាំង៨នាក់ គឺមានថៃ ៦ នាក់ មកពីខេត្តមួយចំនួនដូចជា ខេត្តឆ័យណាត ខេត្តប៉ាធុំថានី ខេត្តស៊ីសាកេត និងខេត្តអ៊ុដនថានី ចំណែកជនជាតិចិន២នាក់ មកពីស្រុក ហឺឡាន និងស្រុក ហ្វូជៀន ។

ក្រោយការឃាត់ខ្លួនបានសារភាពថា បានជិះរថយន្តមកចុះនៅក្នុងស្រុកអារញ្ញប្រាថេត រួចមករថយន្តនីសាន់ចំនួន២គ្រឿងមកដឹកបន្តទៅទំលាក់នៅខាងក្រោយភូមិណូនម៉ាកម៉ុន ដោយត្រូវរង់ចាំអោយជនជាតិខ្មែរមកទទួលយក ដើម្បីបន្តដំណើរឆ្លងដែនចូលទៅកម្ពុជា តែក៏ត្រូវឃាត់ខ្លួនតែម្តង។ ទិសដៅពួកគេទាំង៨នាក់ គឺទៅបម្រើការងារជាបុគ្គលិកក្រុមហ៊ុនល្បែងភ្នាល់តាមអនឡាញមួយកន្លែងក្នុងទីក្រុងភ្នំពេញ ដោយនៅទីនោះក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ទាំងការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុកជាដើម ។

ក្រោយពីការឃាត់ខ្លួន ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋានតម្រួត ស្រុកគោលខ្យូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *