ព័ត៌មាន

អភិបាលខេត្តកណ្ដាល អញ្ជើញប្រកាសតែតាំង លោក  ពៅ សោមាណាក់ ជាប្រធានមន្ទីរបរិស្ថានខេត្តថ្មីជំនួស លោក លោក អូម ផាត់

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ពិធីប្រកាសតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តនាពេលនេះ ជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីប្រគល់ភារកិច្ចដឹកនាំ និងគ្រប់គ្រងការងារបន្ត ពីប្រធានចាស់ ដែលត្រូវផ្ទេរឲ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ។ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលថ្មី ក្រោមអធិបតី ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅរដ្ឋបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ  ដោយមានការចូលរួមផងដែរពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ។ឯកឧត្តមអភិបាលបានបន្តថា ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ ក្រសួងបរិស្ថាន តាមរយៈរដ្ឋបាលខេត្ត បានគាំទ្រលើវិស័យបរិស្ថាន និងបានជំរុញឲ្យមានការរៀបចំបរិស្ថានល្អតាមទីប្រជុំជន នៅតាមទីក្រុង-ស្រុក ដែលបានវិភាជន៍ថវិកាគុណប្រយោជន៍ខេត្តគាំទ្រដល់ក្រុង-ស្រុកជារៀងរាល់ឆ្នាំ ដែលជាលទ្ធផលជាមួយនឹងការខិតខំប្រឹងប្រែងនេះបានធ្វើឲ្យវិស័យបរិស្ថានអនាម័យទីក្រុងតាខ្មៅបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើទី២ ឆ្នាំ២០២០-២០២២ ។

ឯកឧត្តមបានបន្តទៀតថា ក្នុងកិច្ចការកែលម្អវិស័យបរិស្ថាន រដ្ឋបាលខេត្តបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារ អាហ័រណនីហរ័ណ សាធារណរដ្ឋកូរ៉េ លើផ្ទៃដីប្រមាណ ៥០ហិកតា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធអាងប្រព្រឹត្តិកម្មចម្រោះ ទឹកកខ្វក់ក្រុងតាខ្មៅ។ កាលពីពេលថ្មីៗនេះក្រសួងមហាផ្ទៃធនាគារពិភពលោក ក៏បានគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការបង្កើតទីកន្លែងចាក់សំរាមតាមលក្ខណៈស្តង់ដារមួយកន្លែងដែលមានទំហំជាង ១០ហិកតា ដោយមានទាំងអាងប្រព្រឹត្តិកម្មច្រោះទឹកកខ្វក់ ស្ថិតនៅក្នុងឃុំទឹកវិលស្រុកស្អាងផងដែរ។ថ្លៃក្នុងពិធីនេះដែរ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក អូម ផាត់ អតីតប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក លោកបានដឹកនាំមន្រ្តីក្រោមឱវាទនៃមន្ទីរបរិស្ថាន បំពេញតួនាទីឲ្យមានការរីកចម្រើនលើវិស័យកិច្ចការពារបរិស្ថាន ក្នុងរយៈពេលកន្លងមក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានចូលរួមអបអរសាទរចំពោះ លោក  ពៅ សោមាណាក់ ដែលត្រូវបានក្រសួង បរិស្ថានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថាន ដើម្បីបំពេញនូវរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវ លើការងារបរិស្ថាន បន្តពីលោក អូម ផាត់ ដែលត្រូវទទួលភារកិច្ចថ្មីនៅទីស្ដីការក្រសួងបរិស្ថាន ។

ឯកឧត្តមបានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ     ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាឲ្យមន្ត្រីក្រោមឱវាទគោរពស្រលាញ់ ហើយត្រូវមានទំនាក់ទំនងល្អ ជាមួយមន្ទីរជំនាញ និងអង្គការជាដៃគូរ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តការងារឲ្យទទួលបានជោគជ័យ៕​​​​​​

adm

Leave a Reply

Your email address will not be published. Required fields are marked *